កណ្តាលៈ ស្រ្តីម្នាក់បានប្រាប់ម្តាយថា ទៅរកគ្រូទាយ ដើម្បីកាត់ប្រជ្រុយនៅផ្ទះរបស់មិត្តភក្តិ ខណៈទៅយូរពេក
ម្តាយជនរងគ្រោះ ក៏តាមមើល ស្រាប់តែឃើញគ្រូទាយកំពុងតែ រំលោភកូនស្រី របស់ខ្លួន ក៏រត់ទៅប្តឹងនគរបាលឲ្យឃាត់ខ្លួនតែម្តង។
ហេតុការណ៍នេះបានកើតឡើងក្នុងផ្ទះឈ្មោះ សុទ្ធ សុផា ភូមិក្រូច ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ាន់ មាឃ ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរជាគ្រូទាយកាត់ប្រជ្រុយ រស់នៅភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។រីឯជនរងគ្រោះឈ្មោះ ម.ស.ល អាយុ៣២ឆ្នាំ មានមុខរបរ ជាកម្មការិនីរោងចក្រ ។
នារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានទៅជួប គ្រូទាយកាត់ប្រជ្រុយ ដើម្បីឲ្យគ្រូទាយ ជួយបង្កើនស្នេហ៍ ព្រោះនាងជាស្រ្តីមេម៉ាយ ២ដង មកហើយ ដោយទៅជួបនៅផ្ទះ របស់មិត្តភក្តិនារីរងគ្រោះ ដែលនៅជិតផ្ទះគ្រូកាត់ប្រជ្រុយនោះ លុះពេលទៅដល់ បានជួបលោកគ្រូ កាត់ប្រជ្រុយ ហើយ លោកគ្រូ បានប្រាប់ឲ្យនារីរងគ្រោះ ស្រាតខោអាវទាំងអស់ រួចហើយលោកគ្រូ ធ្វើសកម្មភាព បញ្ចូលមន្តអាគម។ រីឯម្តាយ របស់នារីគ្រោះ ពេលដែលបាត់ កូនស្រីយូរពេកក៏បានដើរមករកមើលដោយដឹងថា កូនស្រីនៅផ្ទះរបស់មិត្តភក្តិ លុះពេលមកដល់ ស្រាប់ តែឃើញស្បែកជើងកូនស្រីនៅនឹងកាំជណ្តើររួចក៏ឡើងកាំជណ្តើរមើលស្រាប់តែឃើញកូនស្រីត្រូវបានលោកគ្រូទាយ កំពុងតែបញ្ចូលមន្តអាគម កាត់ប្រជ្រុយដោយកូនស្រី នៅពីក្រោមលោកគ្រូទាយ ក៏រត់មកប្តឹងនគរបាលប៉ុស្តិ៍ឲ្យចុះទៅឃាត់ខ្លួនគ្រូទាយរូប នោះតែម្តង៕
មតិយោបល់