ព័ត៌មានជាតិ

ជប៉ុន​ថា​ចិន​កំពុង​ធ្វើឲ្យ​មាន​អស្ថេរភាព​លើ​តំបន់​កោះ​ជម្លោះ​

​លោក​រដ្ឋមន្ត្រី​ការពារជាតិ​របស់​ប្រទេស​ជប៉ុន Itsunor Onodera ធ្លាប់បាន​និយាយ​ថា​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​នៅពេល​ដែល​ចិន​ជា​អ្នក​ធ្វើឲ្យ​ស្ថានភាព​នេះ​កាន់តែ​អាក្រក់​ឡើង​។​កោះ​ជម្លោះ​ដែល​ត្រូវបាន​ហៅ​ជា​ភាសា​ជប៉ុន​ថា Senkaku និង​ជា​ភាសា​ចិន​ថា Diaoyu ។​
Japan
​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​ទៅលើ​បញ្ហា​កោះ​នេះ​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​ច្រើន​ទស្សវត្ស​មកហើយ​កាន់តែ​មាន​ភាព​យ៉ាប់យ៉ឺន​ឡើង​នៅ​ពេល​ដែល​កោះ​ដែល​កាន់កាប់​ដោយ​អ្នកជំនួញ​ជនជាតិ​ជប៉ុន​នេះ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​កាន់កាប់​ជំនួស​វិញ​។​កោះ​តៃវ៉ាន់​ក៏​ធ្លាប់​បញ្ជាក់ថា​កោះ​ជម្លោះ​នេះ​ជា​របស់​ខ្លួន​ដែរ​។​

​គួរបញ្ជាក់​ថា​ថ្មីៗ​នេះ​នាវាចម្បាំង​របស់​ចិន​ជា​ច្រើន​គ្រឿង​បាន​រំកិល​ខ្លួន​ចូល​ទៅ​ក្បែរ​តំបន់​ដែល​ជប៉ុន​បាន​ហៅថា​ជា​ដែនទឹក​របស់​ខ្លួន​ហើយ​ជប៉ុន​បាន​បញ្ជាក់ថា​វា​បាន​បង្ក​ឲ្យ​ការប៉ះទង្គិច​គ្នា​ណាមួយ​៕​

មតិយោបល់