ក្រោយយុវសិស្សម្នាក់ អ៊ុច ចាន់ថន អាយុ២០ឆ្នាំ រៀនថ្នាក់ទី១២ នៃវិទ្យាល័យវត្តភ្នំ ដែលស្លាប់ក្នុងពិធីបុណ្យពណ៌របស់ក្រមហ៊ុន មិត្តហ្វូន និងផ្សាយបន្តផ្ទាល់ដោយ ស្ថានីយ៍ទូរទស្សន៍ហង្សមាស កំពុងតែក្លាយទៅជារឿងចាប់អារម្មណ៍បំផុត កាលពីរាត្រីថ្ងៃទី ៣០ ខែ ឧសភា និងមកទល់នឹងថ្ងៃនេះរឿងដ៏ភ្ញាក់ផ្អើលនេះ នៅតែមិនដាច់ស្រឡះនៅឡើយនោះទេ ។
យុវសិស្សនេះស្លាប់ មានការសន្និដ្ឋានផ្សេងគ្នាថាគឺគាត់មានជម្ងឺ បេះដូង នេះបើតាមការ ចុះផ្សាយឲ្យដឹងយ៉ាងដូច្នេះ និងមួយទៀត ថាពុលស្លាប់ តើមួយណាឲ្យប្រាកដទៅ ។
តែទោះជាយ៉ាងណាទាក់ទងនឹងរឿងនេះដែរ អ្នកលេងហ្វេសប៊ុក ជាច្រើន ក៏បានធ្វើការរិះគន់ទៅលើ ពិធីបុណ្យពណ៌ ដែលរៀបចំឡើងដោយ ក្រុមហ៊ុនមិត្តហ្វូន នោះ ដោយស្នើសុំឲ្យរដ្ឋាភិបាល និងអាជ្ញាធរ លើកក្រោយ គួរពិនិត្យឲ្យដិតដល់ ហើយរឿងដ៏ល្អបំផុត អាចកុំឲ្យមានលើទឹកដីកម្ពុជាតែម្តងទៅ ព្រោះវាមិនមែនជាពិធីបុណ្យ របស់កម្ពុជាឡើយ ។ ការលើកឡើងដូច្នោះ មិនមែនខ្មែរ រើសពូជសាសន៍នោះទេ តែកុំជ្រុលហួសហេតុពេក ពិធីបុណ្យខ្លួនឯង ជាច្រើន មិនចាប់អារម្មណ៍ទេ បែរទៅចាប់អារម្មណ៍ អារឿងអត់ប្រយោជន៍ ។ អ្នកលេងហ្វេសប៊ុកផ្សេងទៀត បានលើកឡើងថា ថ្ងៃនេះតែមួយទេ តែបើវា ស្លាប់ គរជើង ទៅ ធ្វើដូម្តេច ហើយនរណាសងជិវិតពួកគាត់មកវិញ ។
សូមបញ្ជាក់ផងដែរថា កម្មវីធី Race Color Concert ដែលរៀបចំដោយ ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន នេះមានវត្តមាន តារាល្បី ព្រាប សុវត្តិ កញ្ញា ឱក សុគន្ធកញ្ញា និង តារាល្បីជាច្រើនទៀត ៕
មតិយោបល់