ព័ត៌មានជាតិ

ចាប់​ក្មេងស្រី​ចូល​រថយន្ត​ដើម្បី​រំលោភ​សេពសន្ថវៈ​តែ​មិនបាន​សម្រេច​

​តាម​គេ​ប្រភព​ព័ត៌មាន​នានា​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ២៩ ខែតុលា ឆ្នាំ ២០១៣ បានឲ្យដឹងថា សិស្ស​សាលារៀន​ផ្នែក​របាំ​វ័យ ២២ ឆ្នាំ​មួយ​រូប បាន​រួចផុត​ពី​ការប៉ុនប៉ង​រំលោភ​នៅលើ​រថយន្ត​រប​ស់បុរ​ស​ចិត្ត​តិរច្ឆាន​ម្នាក់​។​
Mark Trim who was jailed for the attempted abduction of Nicola Thompson.
​តាម​របាយការណ៍​ឲ្យដឹងថា ក្មេងស្រី​ដែល​ជា​ជនរងគ្រោះ​មានឈ្មោះ Nicola Thomson បាន​ព្យាយាម​រើ​បំរាស់ នឹង​ស្រែក​ឲ្យគេ​ជួយ នៅពេលដែល​លោក Mark Trim ជា​ជនសង្ស័យ​បាន​ចាប់​នាង​រុញ​ចូលទៅ​ក្នុង​រថយន្ត​ក្នុង​គោលបំណង​រំលោភ តែ​មិនបាន​សម្រេច​។ ដោយសារតែ​មាន​ការរើបំរាស់​ពី​នារី​រង់​គ្រោះ​ខ្លាំងពេក​ដែល​ធ្វើឲ្យ​ជនសង្ស័យ​ធ្វើ​អ្វីៗ​មិនកើត​ក៏​បាន​រត់​ចេញ​ឆ្ងាយ​ពី​ក្មេងស្រី មុនពេល​មាន​អ្នក​មក​ជួយ និង​នាំ​នាង​ទៅ​មន្ទី​ពេទ្យ​។ នារី​រងគ្រោះ​បាន​និយាយ នាង​ត្រូវបាន​គេ​ចាប់​គ្រៀក​ស្មា ហើយ​ព្យាយាម​រុញ​ចូល​ទៅ​ក្នុង​រថយន្ត ប៉ុន្តែ​នាង​បាន​ព្យាយាម​រើ​បំរាស់​រួចផុត​ពី​ក្រញាំដៃ​របស់​បុរស់​រូប​នោះ នាង​បាន​បន្តទៀតថា​បន្ទាប់ពី​មាន​ករណី​នេះ​កើតឡើង​នាង​មាន​អារម្មណ៍​ភ័យខ្លាច​គ្រប់ពេលវេលា សូម្បី​តែ​លឺស្នូរ​ជើង​ដើរ​ពីក្រោយ និង​ពេលដេក​ក៏​សុបិន្ត​អា​ក្រក់ដែរ​។
1383032640057-1383033084077
​មិនយូរប៉ុន្មាន ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​រកឃើញ​អត្តសញ្ញាណ ប៉ុន្តែ​ពីដំបូង​គាត់​បាន​បដិសេធ​ចំពោះ​ទង្វើ​ដែល​បាន​ប្រព្រឹត្ត ក្រោយមក​ប៉ូលិស​ក៏​បាន​រកឃើញ​ទូរស្ទ​ព័ដែល​បញ្ជាក់ពី​ភស្តុតាង​នៅ​នឹង​កន្លែងកើតហេតុ​។ ប៉ូលិស​បាន​និយាយថា​ក្រោយពេល Trim បែកបាក់​ចំណង​អា​ហ​ពាហ៍​ពិពាហ៍​បាន​ធ្វើឲ្យ​គាត់​ប្រែក្លាយ​ទៅ​ជា​មនុស្ស​រោគ​ចិត្ត ព្រោះ​គាត់​ខឹង​នឹង​អំពើ​ក្បត់​របស់​មនុស្ស​ស្រី​រហូត​តាម​ប្រមាញ់​រំលោភ​ក្មេងស្រី​បែបនេះ​។
​តុលាការ​បាន​កាត់ទោស​ឲ្យ​លោក Trim ជាប់ពន្ធនាគារ​រយៈពេល ៥ ឆ្នាំ​ពី​បទ​ប៉ុនប៉ង​រំលោភ​ផ្លូវភេទ​មិនបាន​សម្រេច​៕

មតិយោបល់