ព័ត៌មានជាតិ

ផ្លូវ​រូងដី​ឆ្លង​ទ្វីប​របស់​តួ​គី​ដែល​វែង​ជាង​គេ​និង​តំបូងបង្អស់​លើ​លោក​បើក​ដំណើរការ​

​ទីក្រុង​អ៊ី​ស្តង់​ប៊ូល​៖​ប្រទេស​តួ​គី​កាលពី​ថ្ងៃ​អង្គារ​បាន​បើក​ដំណើរការ​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​ផ្លូវ​ក្រោម​ដី​តំបូង​បំផុត​របស់​ពិភពលោក​ដែល​ត​ភ្ជាប់​រវាង​ទ្វីប​អាស៊ី​និង​អ៊ឺរ៉ុប​។​ជា​ផ្លូវ​តំបូងបង្អស់​ដែល​ត​ភ្ជាប់​ពី​ទីក្រុង​អ៊ី​ស្តង់​ប៊ូ​លហើយ​វា​មាន​ប្រវែង​ប្រមាណ​ជា 13,6 គីឡូ​ម៉ែត​ក្នុង​ជម្រៅ​ជាង 60 ក្រោម​បាតសមុទ្រ​។​

​ក្រោម​គម្រោង​ដ៏​ធំ​មហិមា​និង​ជា​បំណងប្រាថ្នា​របស់​ស្តេច​ស៊ុល​តង់​របស់​ប្រទេស​តួ​គី​តាំងពី 150 ឆ្នាំ​មុន​ដោយ​វា​បាន​ចំណាយ​ទឹកប្រាក់​អស់​ជាង 3 ពាន់​លាន​អ៊ឺរ៉ូ​។​ពិធី​សម្ភោ​ធ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ម្សិលមិញ​ព្រមទាំង​ពិធី​ខួប​ទី 90 ឆ្នាំ​នៃ​ការ​បដិវត្ត​ប្រទេស​អ៊ីស្លាម​មួយ​នេះ​ជា​ប្រទេស​អ៊ីស្លាម​បែប​ទំនើប​ផង​ដែរ​។​

​ការផ្តួចផ្តើម​នៃ​គំនិត​តំបូង​គឺ​ក្រោម​សម័យកាល​ស្តេច​ស៊ុល​តង់​ព្រះនាម Abdoul Medjid របស់​តួ​គី​កាលពី​ខ្ទង់​ឆ្នាំ 1860 ប៉ុន្តែ​ដោយសារ​កង្វះ​បច្ចេកវិទ្យា​ទំនើប​ដែល​បាន​ធ្វើឲ្យ​ដំណើរការ​គម្រោងដ៏​ធំ​សម្បើម​នេះ​ត្រូវ​ផ្អាក​ទៅវិញ​៕​
https://i1272.photobucket.com/albums/y389/domneng/Subway4_zpsa8e30ed3.jpg
https://i1272.photobucket.com/albums/y389/domneng/Subway6_zps7d2b9d10.jpg
https://i1272.photobucket.com/albums/y389/domneng/Subway1_zpsa9945961.jpg
https://i1272.photobucket.com/albums/y389/domneng/Subway3_zpsb12c4f80.jpg

មតិយោបល់