ព័ត៌មានជាតិ

ករណីដាច់ភ្លើងនៅស្រុកវាលវែង ដោយសារភ្លៀង និងខ្យល់ខ្លាំងប៉ើងមែកឈើធំបាក់ប៉ះខ្សែបណ្ដាញ ហើយផ្លូវពិបាកធ្វើដំណើរក្នុងការចុះជួសជុល

អគ្គិសនីបាត់ដំបងៈ យោងតាមផេកអគ្គិសនីបាត់ដំបងបានឲ្យដឹងថា ព័ត៌មានបន្ថែម៖ ករណីដាច់ចរន្តអគ្គិសនីនៅក្នុងឃុំអូរសោម និងផ្នែកខ្លះនៃឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មូលហេតុដោយសារមានភ្លៀង និងខ្យល់ខ្លាំង ធ្វើឲ្យប៉ើងមែកឈើធំដែលបាក់មកប៉ះនឹងខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) បណ្ដាលឲ្យធ្លាក់ខ្សែ ៦ប្រឡោះ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បញ្ហានេះ ក្រុមការងារពុំទាន់អាចភ្ជាប់ចរន្តជូនអតិថិជនបាននៅឡើយទេ ដោយសារមានភ្លៀង និងស្ថានភាពផ្លូវមានការលំបាកមិនអាចធ្វើដំណើរបាន ដូចនេះក្រុមការងារបច្ចេកទេសនឹងចុះទៅពិនិត្យធ្វើការជួសជុលនៅថ្ងៃស្អែក។

មតិយោបល់