ព័ត៌មានជាតិ

៤ នាក់​បាន​ស្លាប់ ក្នុងនោះ​រួម​ទាំង​ជនជាតិ​អាមេរិក​ក្នុង​ការប៉ះទង្គិច​គ្នា​នៅអេ​ហ្ស៊ី​ប​

​ទីក្រុង Cario ៖ ការប៉ះទង្គិច​គ្នា​រវាង​ក្រុមប្រឆាំង​រដ្ឋាភិបា​លអេ​ហ្ស៊ី​បដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Mohamed Morsi និង​ក្រុមគាំទ្រ​បាន​សម្លាប់​មនុស្ស 4 នាក់​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​និង​របួស 160 នាក់​ដែល​ចំនួន​តួលេខ​ដែល​ស្លាប់​បាន​កើន​ដល់ 7 នាក់​នៅ​ក្នុង​មួយអាទិត្យ​ចុងក្រោយ​នេះ​ហើយ​ត្រូវបាន​គេ​ជឿជាក់ថា​និង​មាន​ការតវ៉ា​ប្រឆាំង​មួយ​ដ៏​ធំ​ម្តងទៀត​នា​ថ្ងៃទី 30 ខែ​មិថុនា​នេះ​ប្រឆាំង​នឹង​រូបលោក​ប្រធានាធិបតី​។​

​នៅក្នុង​បួន​នាក់​ដែល​ត្រូវបាន​ស្លាប់​ក៏​មាន​ម្នាក់​ជា​ជនជាតិ​អាមេរិក​ផង​ដែរ​ដែល​សរុប​មាន​ជនជាតិ​អាមេរិក​ពីរ​នាក់​ហើយ​ដែល​បាន​ស្លាប់​។​អ្នកតំណាង​មួយរូប​បាន​និយាយថា​គាត់​បាន​កំពុង​ប្រើប្រាស់​កាម៉េរ៉ា​ទូរសព្ទ​ដើម្បី​ថតរូប​នៃ​បាតុកម្មហិង្សា​នេះ​នៅ​ក្បែរ​នឹង​អគារ Muslim Brotherhood ។​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង Cario នៅ​តែ​បញ្ជាក់​ពី​ការប្រឹងប្រែង​ដើម្បី​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​ពី​ការស្លាប់​របស់​ជនជាតិ​ខ្លួន​។​
​គួរបញ្ជាក់​ផងដែរ​ថា​ជនជាតិ​អាមេរិក​ម្នាក់​ផ្សេងទៀត​ដែល​បាន​ស្លាប់​និង​ប្រាំ​នាក់​រងរបួស​នៅក្នុង​ហេតុការណ៍​ផ្ទុះ​ហ្គាស​មួយ​នៅ​ចំ​កណ្តាល​ហ្វូង​បាតុករ​ប្រឆាំង​នា​ទីក្រុង​កំពង់ផែ​របស់អេ​ហ្ស៊ី​ប​Suez ៕​
https://i1272.photobucket.com/albums/y389/domneng/2013-06-29_091956_zpsbf092cc3.jpg
https://i1272.photobucket.com/albums/y389/domneng/2013-06-29_092017_zps69d02887.jpg
https://i1272.photobucket.com/albums/y389/domneng/2013-06-29_092034_zps5227286e.jpg
https://i1272.photobucket.com/albums/y389/domneng/2013-06-29_092048_zps7843aa34.jpg

មតិយោបល់