ព័ត៌មានជាតិ

រងរបួសបែកក្បាល ២នាក់ រថយន្តម៉ាក ALPHARD បើកបុកគូទរថយន្តហ្វ័តមួយបាំងកន្លះ បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ: ជនជាតិចិនម្នាក់បើករថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ស បើកបរមកដល់ផ្លូវបែកជា បួនក្នុងល្បឿនយ៉ាងលឿន មិនបានប្រយ័ត្នក៏ជ្រុលទៅ បុកគូទរថយន្តម៉ាក ហ្វ័តមួយបាំងកន្លះបណ្តាលឲ្យ ខ្ទាចទៅផ្ទប់នឹងបង្គោលភ្លើងរងការខូចខាត
យ៉ាងដំណំហើយរបួសបែកក្បាល ២នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៨២កែងផ្លូវ១០៧ នៅចំណុចក្បែរនឹងផ្សារអូរឬស្សី ស្ថិតនៅក្នុង សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តហ្វ័តបានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គឺគាត់បើករថយន្តមួយគ្រឿងម៉ាក ហ្វ័តមួយបាំងកន្លះ ពណ៌ស ពាក់
ផ្លាកលេខ ភ្នំពេញ 2BB3559 បើកបរតាមបណ្តោយផ្លូវ182 ក្នុងទិសដៅពីលិចទៅកើតជិះគ្នា ៤នាក់ មិត្តភ័ក្រហើយគល់បំណងដឹកមិត្តភ័ក្រ ទៅផ្ទះនៅក្បែរនឹងកន្លែងកើតហេតុ ប៉ុន្តែខណ:ពេលបើកមកដល់ផ្លូវបំបែកជាបួនមិនបានប្រយ័ត្ននោះទេ ក៏រថយន្តហ្វ័តគាត់បើកទៅត្រង់ ស្រាប់តែមានបុរសម្នាក់ជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ
2BB4396 បើកបរតាមបណ្តោយផ្លូវ107 ក្នុងទិសដៅពីជើងទៅត្បូងបើក ក្នុងល្បឿនយ៉ាងលឿនហើយមក បុកចំគូថរថយន្តម៉ាកហ្វ័តមួយបាំងកន្លះ បណ្តាលឲ្យខូចខាតខ្ទេចអស់មួយជំហៀងខាងឆ្វេង ហើយក៏ខ្ទាចទៅបុកផ្ទប់នឹងបង្គោលភ្លើង ហើយចំណែកឯរថយន្តជនជាតិចិនវិញ
បុកប្រអប់ភ្លើងបណ្តាលឲ្យដាច់ខូចខាតនឹងខ្ទាចខូចខាតរថយន្តអស់មួយកំណាត់ខាងមុខនឹងធ្លាក់កាងមុខយ៉ាងដំណំ រីឯរថយន្តម៉ាក ហ្វ័តវិញខូចខាត
ទាំងគូថក្រោយទាំងខាងឆ្វេងនឹងខាងស្តាំភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ នឹងទំនាក់ទំនងបន្តទៅឲ្យខាងជំនាញចរាចរណ៍ខណ្ឌមកធ្វើការវាស់វែង។

ក្រោយពេលកើតហេតុ រថយន្តបង្កនឹងរថយន្តរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់