មនុស្សដែលហ៊ានឆ្លងកាត់តាមច្រកទ្វារនៃកោះ បាលី និងម៉ាស្សានៅទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ប្រាដកជាមានបទពិសោធន៍ក្នុងការម៉ាស្សាបន្ធូរអារម្មណ៍ជាមួយនឹងពស់ធំៗដែលនៅទីនោះ។ សេវាកម្មម៉ាស្សាគឺមានតែមួយគត់ ហើយអតិថិជនដែលចូលចិត្តនឹងត្រូវបានទទួលការម៉ាស្សាពីពស់ថ្លាន់មានទំហំធំជាច្រើនក្បាលដែលដាក់នៅលើដងខ្លួន។ ចលនាផ្លាស់ប្តូររបស់ពស់អាចបង្កឲ្យអតិថិជនមួយចំនួនមានការភ័យខ្លាច ប៉ុន្តែគេនិយាយថាវាមានផលវិជ្ចមានទៅលើការរំលាយអាហាររបស់មនុស្សទៅវិញ។ សេវាកម្មដែលម៉ាស្សាដោយពស់នេះអតិថិជនម្នាក់ត្រូវចំណាយប្រាក់ចំនួន ៥០ ដុល្លារ មិនត្រឹមតែប៉ុណ្ណោក៏មានការម៉ាស្សាជើងដោយប្រើប្រាស់សត្វកណ្តុរដើម្បីជួយកាត់បន្ថយ ស្ត្រេសក្នុងការរស់នៅជាប្រចាំថ្ងៃផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់