ព័ត៌មានជាតិ

អ្នកខណ្ឌសែនសុខ ម៉ោង៣និង៣០នាទីរសៀល ទើបមានភ្លើងប្រើវិញ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា ការដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៨ (GS8-F2) មូលហេតុមានកំហូចកាបខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)ផ្លួវសហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (២)ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី (៣)ភូមិបុរី១០០ ខ្នង សង្កាត់ទឹកថ្លា និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងមានចរន្តប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង ៣និង៣០នាទី រសៀល៕

មតិយោបល់