Post News Media ព័ត៌មានជាតិ ប្រទះឃើញគ្រាប...

ប្រទះឃើញគ្រាប់បែកចាស់ទម្លាក់ពីយន្តហោះMKចំនួន១គ្រាប់ ពេលក្រុមបច្ចេកទេសតបណ្តាញទឹករបស់ក្រុមហ៊ុនអានកូ កំពុងជីកតបណ្តាញទឹក

ព្រះសីហនុ: កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ មានករណីគ្រាប់បែកចាស់ទម្លាក់ពីយន្តហោះMK ចំនួន១គ្រាប់មិនទាន់ផ្ទុះ ត្រូវបានគេប្រទះឃើញ ក្នុងក្រុងព្រះសីហនុ។

គ្រាប់បែកនេះត្រូវបានក្រុមបច្ចេកទេសតបណ្តាញទឹករបស់ក្រុមហ៊ុនអានកូ ប្រទះឃើញ ហើយពេលនេះត្រូវបានកម្លាំងនគរបាលការិយាល័យគ្រប់គ្រង់អាវុធជាតិផ្ទុះ សហការជាមួយកម្លាំង ស៊ីម៉ាក់ ចុះមកយកដើម្បីទុកកម្ទេចចោល៕