ភ្នំពេញៈ ហេតុការដែលគួរឲ្យភ្ញាក់ផ្អើល ខណៈពេលសមត្ថកិច្ច ម្នាក់ កំពុងតែ សម្រួល ចរាចរណ៍ ស្រាប់ តែមាន បុរស១រូបបើករថយន្ត ទៅបុកបណ្តាលឲ្យ រងរបួស កើតហេតុកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង៦និង២០ល្ងាច ត្រង់ចំណុច ច្រកចូល វត្ត អង្គ តា មិញ ក្នុង សង្កាត់ ចោមចៅ ទី ១ ខណ្ឌ ពោធិ៍ សែន ជ័យ ហើយ ព្យាយាម បើក រត់ តាំងពីរង្វង់ចោមចៅ ផ្លូវសហព័ន្ធរូស្សីទៅ ផ្លូវ វ៉េងស្រេង ចូលទៅ ផ្លូវ បេតុង ច្រកចូល វត្ត អង្គ តា មិញ បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល ដល់ ប្រជាពលរដ្ឋ និង អ្នកធ្វើដំណើរ តាមផ្លូវ យ៉ាងខ្លាំង។
រថយន្ត បង្ក ម៉ាក ឡិច ស៊ី ស RX400h ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AU 2064 បើកបរ ដោយ បុរស ម្នាក់ តាម បណ្ដោយ ផ្លូវជាតិ លេខ ៤ ទិសដៅ ពី លិច មក កើត ខណៈ មកដល់ ជិត រង្វង់ មូល ចោមចៅ ស្រាប់តែ ទៅបុក សមត្ថកិច្ច កំពុងតែ សម្រួល ចរាចរណ៍ ឲ្យ រងរបួស ហើយក៏ ព្យាយាម បើក រត់តាម បណ្ដោយ ផ្លូវ វ៉េងស្រេង រហូតដល់ ស្តុ ប ទួល ពង្រ ក៏ បត់ ចូល ផ្លូវ បេតុង ច្រកចូល វត្ត អង្គតា មិញ ត្រូវបាន សមត្ថកិច្ច និង ប្រជាពលរដ្ឋ ដេញចាប់បាន បង្កឲ្យមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំង៕
មតិយោបល់