ព័ត៌មានជាតិ

កំពង់ផែ​នៅ​ក្នុង​ទីក្រុង​ស៊ា​ង​ហៃ​បានក្លាយ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​

​ស៊ា​ង​ហៃ​៖​បើ​យោង​តាម​គេហទំព័​បរទេស​នានា​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៣០ ខែតុលា ឆ្នាំ ២០១៣ បានឲ្យដឹងថា កំពង់​ផែ​នៃ​ទីក្រុង​ស៊ា​ង​ហៃ​ត្រូវបាន​ចាត់ទុក​ជា​ច្រក​នាំចូល​ពាណិជ្ជកម្ម​ដ៏​សំខាន់ និង​ធំ​បំផុត​របស់​ពិភពលោក​។​

​ប្រជាជន​ចិន មិន​អាច​មិន​អើពើ​សេដ្ឋកិច្ច​ដែល​ហូរ​ចូល​តាម​ច្រក​នៃ​ទីក្រុង​ស៊ា​ង​ហៃ​បានទេ ព្រោះ​វា​ជា​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏​មមារ​ញឹក​បំផុត​ទូទាំង​ពិភពលោក​។ ជាមួយ​នឹង​ទំហំ​ដ៏​ធំ​សម្បើម​របស់ខ្លួន កំពង់ផែ​នេះ​អាច​ដាក់​រថយន្ត​កុងតឺន័រ​ប្រមាណ ៣២ លាន​គ្រឿង និង​ផ្ទុក​ការដឹកជញ្ជូន​ទំនិញ ៧៣ ៦ លាន​តោន សម្រាប់​បញ្ចូនទៅ​ប្រទេស​ផ្សេងៗ​។ រថយន្ត​កុងតឺន័រ​រាប់ពាន់​គ្រឿង​កំពុង​តម្រៀបជួរ​គ្នា​នៅក្នុង​កំពង់ផែ​ដើម្បី​រង់ចាំ​ការដឹក​ជញ្ចូន​ទំនិញ​ទៅ​ក្រៅប្រទេស និង​នាំមក​នូវ​ប្រាក់ចំណេញ​ជាច្រើន​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​ចិន​។​

​កំពង់ផែ​ដ៏​ធំ​បំផុត​ដែល​ស្ថិត​នៅក្នុង​ទីក្រុង​ស៊ា​ង​ហៃ​មួយ​នេះ​អាច​ធ្វើឲ្យ​ប្រទេស​ចិន​ក្លាយ​ទៅ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ពិភពលោក​សម្រាប់​ឆ្លងកាត់​ទៅ​សហរដ្ឋអាមេរិក​៕
​https://i1272.photobucket.com/albums/y389/domneng/Ailya/PortChina3_zpscd038e81.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/PortChina5_zps7d0ebf5d.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/PortChina4_zps7ac7b4cb.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/PortChina1_zpsa92defcc.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/PortChina2_zpsa793a1af.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Hight2_zps32d7f4cd.jpg

មតិយោបល់