ក្រុមហ៊ុនផលិតរថយន្តសហរដ្ឋអាមេរិក Chrysler Group LLC នៅថ្ងៃពុធម្សិលមិញនេះ បានប្រកាសបង្ហាញថា ប្រាក់ចំណេញសុទ្ធត្រីមាសទី៣ មានចំនួន ៤៦៤លានដុល្លារអាមេរិក កើនឡើង ២២ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនកើនឡើង ២២ភាគរយ។
ក្រុមហ៊ុនបានប្រកាសឲ្យដឹងថា ការកើនឡើងនេះ ដោយសារតែតម្រូវការថយន្តម៉ូដែល Ram Pickup និង Jeep Grand Cherokee ព្រោះថាអ្នកប្រើប្រាស់មួយចំនួនបានមានទំនុកចិត្តជាមួយនឹងម៉ូដែលនេះ។
ក្រុមហ៊ុន Chrysler បានរំពឹងទុកថា ការលក់ពេញមួយឆ្នាំនឹងទទួលបានទឹកប្រាក់សរុប ៧២ទៅ៧៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក។
គួរបញ្ជាក់ផងដែរថា កាលពីត្រីមាសទី៣ ឆ្នាំ២០១២ ប្រាក់ចំណេញសុទ្ធរបស់ Chrysler មានចំនួន ៣៨១លានដុល្លារអាមេរិក ដោយលក់រថយន្តបានចំនួន ៥៥៦.០០០គ្រឿង ហើយប្រាក់ចំណេញពេញមួយឆ្នាំមានចំនួន ១,៧ពានលានដុល្លារអាមេរិក៕
មតិយោបល់