Wan Chai ធ្លាប់ជាតំបន់ទីប្រជុំជនធំមួយនៅមុនសម័យសង្គ្រាមលោកលើកទី 2 តែនៅក្រោយមកក៏បានក្លាយទៅជាតំបន់ដែលគេទុកចោលហើយភាគច្រើននៃសំណង់អគារចាស់ៗរបស់របរប្រើប្រាស់ជាច្រើនមិនត្រូវបានរើចេញនោះទេ។វាជាភាគមួយនៃទីក្រុងហុងកុងដែលគ្រប់គ្នាបានឃើញពីភាពអភិវឌ្ឍនៃអគារទំនើបៗខ្ពស់តែបែរជាបន្សល់ទុកនូវកន្លែងដែលគួរឲ្យខ្លាចបែបនេះទៅវិញ។
លោក Mak Tak-ching ជាបុរសតែម្នាក់គត់ដែលបានរៀបចំទស្សនៈកិច្ចទេសចរណ៍ទៅកាន់តំបន់នោះហើយលោកបានបញ្ចាក់ថាវាជាតំបន់ដែលជឿជាក់ថាមានខ្មោចច្រើនបំផុត។ដំណើរទស្សនៈកិច្ចជាលើកតំបូងត្រូវបានរៀបចំឡើងកាលពីខែសីហាឆ្នាំទៅគឺនៅចំថ្ងៃបុណ្យខ្មោចនៃទីក្រុងហុងកុងផង។ប្រជាជនហុងកុងជឿថានៅក្នុងខែសីហាជាខែដែលកូនចៅអាចដុតថ្វាយគ្រឿងដែលពួកគេចង់ឲ្យទៅកាន់ដូនតាដែលបានចែកឋានទៅ។
មានអ្នកវិនិយោគទុនជាច្រើនបានទៅដល់តំបន់នោះដែរតែភាគច្រើនពួកគេមិនបានទទួលលទ្ធផលអ្វីនោះទេថានឹងត្រូវអភិវឌ្ឍន៍តំបន់នេះឲ្យទៅជាអ្វីនោះឡើយ៕
ព័ត៌មានជាតិ
មតិយោបល់