ចិន៖វេលាម៉ោង ៦ ព្រឹក កាលពីថ្ងៃទី ២៧ ខែ តុលា កន្លងទៅបុរសម្នាក់ឈ្មោះ Tse អាយុ ៣០ ឆ្នាំ បានធ្វើរឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល មួយ នៅវិថី Dunhua ក្នុងទីក្រុង តៃប៉ិ ប្រទេសចិន។ បុរសម្នាក់នោះ ត្រូវបានគេស្គាល់ឈ្មោះថា Tse បានឲ្យមិត្តភក្តិរបស់គាត់ឈ្មោះ Nicholas អាយុ ៣០ ឆ្នាំ ឲ្យស្កុត បិទគាត់ទៅនឹង ជញ្ជាំង និងសរសេរពាក្យថា “ស្នេហាគឺជាអ្វីទាំងអស់ ហើយនិងពាក្យ អូនសំឡាញ់ បងស្រលាញ់អូន បងពិតជាស្រលាញ់អូន” ។ជាមួយនឹងការការបិទស្កុតលើខ្លួនបង្ហាញពីសេចក្តីស្រលាញ់នេះ បានធ្វើឲ្យមនុស្សនៅ លើវីថីខាងលើភ្ញាក់ផ្អើល និងនាំគ្នាជុំជិតមើល។
តែការបង្ហាញសេចក្តីស្រលាញ់ជូនដល់គូស្នេហ៍នេះដែរ មិនបានយូរប៉ុន្មាន ស្រាប់តែ ប៉ូលិសបានមកដល់ និងបំបែកហ្វូងមនុស្សដែលនៅឈរមើល ដើម្បីដោះស្រាយកកស្ទះ បញ្ហាចរាចរណ៍ និងនាំខ្លួនគាត់ទៅសួរណែនាំផងដែរ៕
មតិយោបល់