ព័ត៌មានជាតិ

ហង្ស​ក្រហម​ជួល​បវរកញ្ញា​ពិភពលោក​ឲ្យជួយ​ជំរុញ​ក្លិប​

​អង់គ្លេស​៖​តាម​ប្រភព​ព័ត៌មាន​ក្នុង​ចក្រភព អង់គ្លេស​ដែល​ចុះផ្សាយ​នៅ​ពេល​ថ្មីៗ​នេះ​ដែរ​បានឲ្យដឹងថា ក្លិប​ហង្ស​ក្រហម​បាន​ចុះ​កុងត្រា ជាមួយនឹង​អតីត​បវរកញ្ញា​ពិភពលោក នាង Rosanna Davison អាយុ ២៩ ដែល​ជា​ម្ចាស់​ពានរង្វាន់ បវរកញ្ញា ពិភពលោក​ក្នុង​ឆ្នាំ ២០០៣​។ ស្រី​ស្រស់​រូបនេះ ត្រូវបាន​គេ​ដឹងថា នាង​ជា​តារា​ម៉ូ​ដែល​ដ៏​ល្បី ដែល​ធ្លាប់​បាន​បង្ហាញខ្លួន​លើ​ទស្សនា​វ​ដ្តី Playboy ។ ជាមួយនឹង​ការងារ​ថ្មី ដែល​ចុះ​កុងត្រា​រយៈពេល ៣០ នាទី សញ្ជាតិ​អៀឡង់​នេះ​ដែរ​ត្រូវ​បាន​បង្ហាញខ្លួន​ជា​តារា​បាល់ទាត់​របស់​ក្លិប​ហង្ស​ក្រហម ម្នាក់ និង​បន្ត​ជម្រុញ​លើកទឹកចិត្ត​រាល់​ការប្រកួត​នានា​របស់​ហង្ស​ក្រហម​ផង​ដែរ​។​

​ស្រី​ស្រស់ Rosanna Davison បាន​និយាយថា ជាមួយនឹង​ការងារ​ថ្មី​នេះ​នាង​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ដែល​បាន​ធ្វើ​ជា អ្នកគាំទ្រ​របស់​ក្លិប​ហង្ស​ក្រហម ហើយ​សង្ឈឹមថា ការងារ​នេះ​ជា​ការងារ​ល្អ​សម្រាប់​នាង​។ ពី​មុន​នាង​ក៏​ធ្លាប់បាន​ចូលរួម​សកម្មភាព​ផ្សព្វផ្សាយ​របស់​ក្លិប​ហង្ស​ក្រហម​ផងដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/Liverpool1_zpse6f6204c.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Liverpool2_zps173b2afd.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Liverpool3_zpsed4b7770.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Liverpool4_zps6b4104a6.jpg
ទស្សនាវិដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់