ចិន៖បុរសម្នាក់ដែលមាន ទម្ងន់ ៩០ គីឡូក្រាម ជាបុរសជនជាតិចិន បានរស់រានមានជីវិត និងគ្មានរងរបួស ធ្ងន់ធ្ងរ បន្ទាប់ពីធ្លាក់ចុះពី ជាន់ទី ១៧ ។
គ្រោះថ្នាក់នេះដែរបានកើតឡើង នៅអគារ មួយក្នុងទីក្រុង វ៉ូហាន ខេត្ត ហាបី ប្រទេសចិន ដោយព័ត៌មាននេះជាព័ត៌មានចាស់តែប៉ុណ្ណោះ ដោយវាបានកើតឡើងកាលពីថ្ងៃទី ២៩ ខែ កញ្ញា ឯណោះ។ បើតាមប្រភពព័ត៌មាន ECNs បានឲ្យដឹងថា បុរសរូបនេះឈ្មោះ Yang អាយុ ៣៣ ឆ្នាំ បានធ្លាក់ពីបង្អួច អគារជួល នៅជាន់ទី ១៧ ។កំពស់រហូតដល់ទៅ ១៧ ជាន់ ជាធម្មតាធ្លាក់មកសឹងតែរករាងកាយមិនឃើញ តែសម្រាប់ លោក Yang វិញបែរជា គ្មានរងរបួសធ្ងន់ធ្ងរនោះទេ តែនៅថ្ងៃទី ២៥ ខែ តុលា នេះដែរគាត់បានទៅពិនិត្យសុខភាពផងដែរនៅមន្ទីរពេទ្យ។
លោក Ai Fen ប្រធាននាយកដ្ឋាន សង្គ្រោះបន្ទាន់ នៃ មន្ទីរពេទ្យ ក្នុងខេត្តវ៉ូហាន បាននិយាយថា ដំបូងឡើយ គាត់គិតថា Yang នឹងមានរបួសផ្នែកខាងក្នុងធ្ងន់ធ្ងរ តែវាខុសស្រឡះពីការគិត។
លោក Yang បានប្រាប់ពីមូលហេតុដែលគាត់ធ្លាក់ពីជាន់ទី ១៧ ដោសារតែ លោកបាត់លំនឹងខ្លួន ខណៈដែលជួយសំអាតម៉ាស៊ីនត្រជាក់របស់មិត្តភក្តិ ។តែក្រោយមកលោកក៏មិនដឹងថា មូលហេតុអ្វីលោកធ្លាក់ដែរ៕
មតិយោបល់