ព័ត៌មានជាតិ

បុរស​ម្នាក់​លួច​លេប​កាត​ឥណទាន​ដើម្បី​គេច​ពី​ការចោទប្រកាន់​

​យោងតាម​ប្រភព​ព័ត​មាន yourjewishnews បានឲ្យដឹងថា មាន​បុរស​ម្នាក់​ឈ្មោះ Osula ត្រូវបាន​ចាប់ខ្លួន​ជាមួយ​នឹង​ប្រាក់​ចំនួន ៣០០.០០០ ដុល្លារ និង​កាត​ឥណ​ពនន្ធ​ជាច្រើន​ដែល​គាត់​បាន​ព្យាយាម​ញាត់​ចូល​ក្នុង​មាត់​ដើម្បី​លេប​បំបាត់​ភស្តុតាង​។​
Swallow Card Credit
​អាជ្ញាធរ​នៅក្នុង​ទីក្រុង Cincinnati រដ្ឋ Ohio សហរដ្ឋអាមេរិក មានប្រសាសន៍ថា​លោក Osula បាន​ប្រើ​អត្តសញ្ញាណ​ក្លែងក្លាយ​ដើម្បី​លួច​ឯកសារ និង​ការផ្ទេរ​ប្រាក់​រាប់​លាន​ដុល្លារ ចូលទៅ​ក្នុង​កាត​ឥណ​ពន្ធ ឬ​ដាក់​នៅក្នុង​គណនី​ធនាគារ​ដែល​ត្រូវបាន​បង្កើត​ដោយ​ប្រើ​អត្តសញ្ញាណ​ក្លែងក្លាយ​។ លោក Osula ត្រូវបាន​ចាប់ខ្លួន​នៅ​រដ្ឋ Ohio ចោទប្រកាន់​ក្នុង​ការលួចបន្លំ​កាត​ឥណ​ពន្ធ​ដើម្បី​ទទួលបាន​ប្រាក់​យ៉ាងច្រើន​។ នៅក្នុង​រថយន្ត​ប៉ូលិស​បាន​រកឃើញ​ប្រាក់ ៣០០.០០០ ដុល្លារ និង​កាត​ឥណ​ពន្ធ​ជាច្រើន ហើយ​នៅ​ក្នុងកណៈពេល​ដែល​រង់ចាំ​ការសួរចម្លើ​យ​គាត់​បាន​ឆ្លៀត​ឱកាស​យក​កាត​ឥណ​ពន្ធ​មួយ​សន្លឹក​មក​ញាត​ចូល​ក្នុង​មាត់​ដើម្បី​បំបាត់​ភស្តុ​ក​តាង​៕​

មតិយោបល់