ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ទំនងជាចុះហត្ថលេខាលើកិច្ចសន្យាដោះដូរប្រេងឆៅ ដើម្បីជំរុញឲ្យកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរកាន់តែប្រសើរឡើង។ នេះបើយោងតាមសារព៏ត៌មាន Tehran Times ចេញផ្សាយប្រចាំថ្ងៃ ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ប្រទេសទាំងពីរនេះ បានជួបពិភាក្សាគ្នា ហើយបើតាមរបាយការណ៍ព័ត៌មាន បានឲ្យដឹងថា ក្រសួងប្រេងរបស់អ៊ីរ៉ង់បានចុះកិច្ចសន្យាលើកិច្ចព្រមព្រៀងផ្លាស់ប្ដូរប្រេងឆៅក្នុងរយៈពេលយូរ។
នៅមុននេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់បាននិយាយថា ប្រទេសអ៊ីរ៉ង់កំពុងតែពិភាក្សាជាមួយនឹងក្រុមហ៊ុនប្រេងផ្សេងដើម្បីធ្វើការផ្លាស់ប្ដូរ ហើយវានឹងលេចចេញជារូបរាងនៅក្នុងពេលឆាប់ៗនេះ។
ប្រទេសអ៊ីរ៉ង់មានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ឆ្នេរខាងភាងជើងនៃកំពង់ផែ Keka ស្ថិតនៅចម្ងាយ ២០០គីឡូម៉ែត្រពីតំបន់ភាគខាងលើនៃ Tehran ដើម្បីជួយជំរុញឲ្យការធ្វើពាណិជ្ជកម្មមានភាពងាយស្រួល៕
មតិយោបល់