ព័ត៌មានជាតិ

សុំ​ប្រពន្ធ​រួមរ័ក​មិនបាន ដាក់​ថ្នាំ​នៅក្នុង​ភេសជ្ជៈ​ឲ្យ​នាង​ផឹក​រួច​ថត​វីដេអូ​សិច​

ចិន​៖​តាម​ប្រភព​ព័ត​មាន​នានា​បានឲ្យដឹងថា បុរស​ម្នាក់​ចង់​រួមភេទ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​តែ​នាង​មិន​ព្រម ក៏​បាន​លួច​ដាក់​ថ្នាំ​ងងុយដេក​នៅក្នុង​ភេសជ្ជៈ​ឲ្យ​នាង​ផឹក​ដើម្បី​សម្រេច​បំណង​របស់​ខ្លួន​។ បន្ទាប់ពី​នាង​ដេកលក់​គាត់​បាន​ចាប់ផ្តើម​ប្រតិបត្តិ​ការណ៍ និង​ថត​វីដេអូ​ទុក​ថែម​ទៀត​។ ហេតុការណ៍​នេះ​បាន​បែកធ្លាយ នៅពេល​ដែល​បុរស​វ័យ ៥០​ឆ្នាំ រស់នៅក្នុង​ទីក្រុង Changhua ប្រទេស​ចិន បាន​ចាប់រំលោភ​ក្មួយ​ស្រី​របស់​ខ្លួន​អស់​រយៈពេល​ពីរ​បី​ឆ្នាំ​មកហើយ ទីបំផុត​នាង​បាន​សម្រេចចិត្ត​បណ្តឹង​ប៉ូលិស​។ នៅពេល​ដែល​គាត់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ក្មួយ​ស្រី​របស់​ខ្លួន ប៉ូលិស​បាន​រកឃើញ​វីដេអូ​សិច​របស់​គាត់​ជា​ច្រើន ដែល​សកម្មភាព​ទាំងនោះ​បង្ហាញ​ពី​ការ​ដាក់​ថ្នាំ និង​ចាប់រំលោភ​ទាំង​នាង​មិនដឹង​ខ្លួន​។​
drug
​បុរស​រូប​នោះ​បាន​ប្រាប់​ទៅ​ប៉ូលិស​ថា ប្រពន្ធ​របស់​គាត់​មាន​ជម្ងឺ​ម្យ៉ាងដែល​បណ្តោល​ឲ្យ​នាង​ឈឺចាប់​ក្នុងកំឡុងពេល​រួមភេទ ហើយ​រយៈពេល ៥ ឆ្នាំ​កន្លងមក​នេះ​គាត់​តែងតែ​ដាក់​ថ្នាំ​ងងុយដេក​ចូលទៅក្នុង​ភេសជ្ជៈ​នៅ​មុនពេល​រួមភេទ​។ ស្ត្រី​ដែល​ជា​ប្រពន្ធ​បាន​ប្រាប់​ទៅ​តុលាការ​ថា នាង​មាន​កំហុស​ធ្ងន់ធ្ងរ​ណាស់​ដែល​មិន​អាច​បំពេញ​តម្រូវការ​ប្តី​របស់ខ្លួ​ន​ឯង​បាន​។ ប៉ុន្តែ​ចៅក្រម​បានសម្រេច​ផ្តន្ទាទោស​បុរស​ម្នាក់​នោះ​ឲ្យ​ជាប់ពន្ធធានា​គារ​រយៈ​ពេល ៧ ឆ្នាំ​ពី​បទ​រំលោភ​សេពសន្ថវៈ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​៕​
ទស្សនាវីដេអូឃ្លិប 3D ស្តែងពីសកម្មភាពរំលោភ​ដូចខាង​ក្រោមនេះ​៖

មតិយោបល់