អាល្លឺម៉ង់៖បុរសម្នាក់ដែលមានបទពិសោធន៍ក្នុងការនេសាទរបស់រយៈ ៤៤ ឆ្នាំមកហើយនោះគឺលោក Laime Haven មានវ័យ ៦៥ ឆ្នាំរស់នៅក្នុងប្រទេសអាល្លឺម៉ង ចេញទៅនេសាទបានអន្ទង់សមុទ្រដ៏ធំមួយក្បាល។ ប៉ុន្តែអន្ទង់យក្សដែលគាត់ចាប់បានពីរបីថ្ងៃកន្លងមកនោះធំជាងអន្ទង់ផ្សេងៗទៀតដែលគាត់ពុំធ្លាប់ឃើញពីមុនមក។ លោក Haven បាននិយាយថាកាលពីព្រឹកថ្ងៃទី ២៨ ខែតុលា គាត់បានអូសសំណាញ់តាមដងទន្លេ Weser ក្នុងទីក្រុង Bremen ប្រទេស អាល្លឺម៉ង នៅខណៈដែលគាត់អូសសំណាញ់ឡើងក៏ឃើញអន្ទង់យក្សមួយក្បាលបានចូលនៅក្នុងសំណាញ់របស់គាត់។ ទន្ទង់យក្សដ៏ធំកម្របានជួបប្រទះនោះមានប្រវែង ២,៤ ម៉ែត្រ និងទម្ងន់ ៣៤ គឺឡូក្រោម ហើយលោក Haven ប៉ានប្រមាណថាវាមានអាយុកាលប្រហែលជា ១០០ ឆ្នាំ។
តាមរបាយការណ៍ឲ្យដឹងថា ជាធម្មតាអន្ទង់ប្រភេទនេះតែងតែរស់នៅភាគខាងកើតនៃសមុទ្រ Atlantic និងនៅតាមតំបន់ដងទន្លេជិតសមុទ្រខាងជើង រីឯប្រវែងរបស់វាអាចវែងរហូតដល់ទៅឡើងដល់ទៅ ៣ម៉ែត្រ និងទម្ងន់ ១០០ គឺឡូក្រោម។ នៅទីនោះលោក Haven បានលក់អន្ទង់យក្សដែលនេសាទបានឲ្យទៅផ្សារទំនើប Fiedler សម្រាប់ធ្វើជាម្ហូបអាហារ។ លោក André Vogt ដែលជាអ្នកគ្រប់គ្រងផ្សារទំនើបបាននិយាយថាគាត់នឹងធ្វើការផ្សាយពាណិជ្ជកម្ម ដើម្បីឲ្យអតិថិជនដឹងថាផ្សារទំនើបនេះមានអន្ទង់យក្សសម្រាប់ធ្វើការបង្ហាញឲ្យអ្នករាល់គ្នាទស្សនា៕
មតិយោបល់