ព័ត៌មានជាតិ

Sharp ចំណេញ​លើកដំបូង បន្ទាប់​ពី​ខាត​បង់អស់ ២​ឆ្នាំ​

​ចាប់តាំងពី​ឆ្នាំ ២០១១ មក ក្រុមហ៊ុន​អេឡិចត្រូនិក​ជប៉ុន Sharp មិន​ដែល​ទទួលបាន​ប្រាក់ចំណេញ​នៅក្នុង​ត្រីមាស​ណាមួយ​ឡើយ ជាពិសេស​គឺ​នៅ​ឆ្នាំ ២០១២ ប៉ុន្តែ​នៅពេល​នេះ Sharp បាន​ទទួលបាន​ប្រាក់​ចំណេញ​ជា​លើកដំបូង​ក្នុង​រយៈពេល ២​ឆ្នាំ​ចុងក្រោយ ដោយសារ​កំណើន​តម្រូវការ​ឧបករណ៍​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ​។​
sharpLC90LE745U-686x387
​សារព័ត៌មាន Bloomberg បាន​ចុះ​ផ្សាយា​ថា ក្រុមហ៊ុន​មួយ​នេះ ទទួលបាន​ប្រាក់​ចំណេញ​សុទ្ធ​មាន​ចំនួន ១៣៨ លាន​ដុល្លារ​អាមេរិក ក្នុង​ត្រីមាស​ទី​៣​។
​ក្រុមហ៊ុន Sharp កំពុង​ទទួលបាន​អត្ថប្រយោជន៍​ពី​កំណើន​តម្រូវការ​ឧបករណ៍​ស្រូប​ថាមពល​ពន្លឺ​ព្រះ អាទិត្យ ក្នុងប្រទេស ជប៉ុន ដែល​ប្រទេស​នេះ​បាន​ចាប់ផ្តើម​គម្រោង​លើកទឹកចិត្ត​សម្រាប់​ផលិតកម្ម​ថាមពលជំនួស​កាលពី​ឆ្នាំមុន​។​

​ក្រុមហ៊ុន Sharp បានលើកឡើង​ពី​ការលក់​ដ៏​រឹងមាំ​សម្រាប់​ឧបករណ៍​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ និង​ម៉ាស៊ីន​ថត នៅពេល​ដែល​កំពុង​ទម្លាក់​ការ​ព្យាករ​ពី​ការខាតបង់​ប្រចាំឆមាស​ទីមួយ​កាលពី​ខែ កញ្ញា មុន​ពេល​ប្រមូល​មូលធន​ជា​ង ១ ពាន់​លាន​ដុល្លារ​ក្នុង​ការ​បោះផ្សាយ​មូលបត្រ​ជា​សាធារណៈ​ជា​លើកទីមួយ​គិត​ចាប់ពី​ឆ្នាំ ១៩៧៩ មក​៕​

មតិយោបល់