ព័ត៌មានជាតិ

Lockheed SR-71 Blackbird យន្តហោះ​ចម្បាំង​អាមេរិក​លឿន​ជាង​គេ​លើ​លោក​នៅ​សម័យ​សង្គ្រាមត្រជាក់​

យន្តហោះ​ចម្បាំង Lockheed SR-71 ដែល​ស្ថាបនា​ឡើង​ក្រោម​គម្រោង​សម្ងាត់​នៃ Lockheed’s Skunk Works ត្រូវបាន​គូស​ប្លង់​ក្រោយ​ការបាត់បង់​យន្តហោះ​ប្រភេទ​ស៊ើបការណ៍ U-2 spyplane នៅក្នុង​សហភាពសូវៀត​នៅក្នុង​ខ្ទង់​ឆ្នាំ 1960 ។ U-2 spyplane ជា​យន្តហោះ​ស៊ើបការណ៍​ដែល​ហោះ​បាន​ខ្ពស់​បំផុត​ហើយ​មិន​អាច​បាញ់​ពី​ដី​ទៅ​បាន​ទេ​តែ Lockheed SR—71 ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​ដែល​អាច​ហោះ​បាន​ខ្ពស់​ជាង​អ្វីដែល U-2 spyplane ធ្វើ​បាន​ទៅ​ទៀត​ហើយ​វា​មាន​ល្បឿន​លឿន​ដោយ​សូម្បី​ការបាញ់​គ្រាប់​មី​ស៊ី​ល​ក៏​វា​អាច​មាន​សមត្ថភាព​គេច​បានដែរ​។​
Lockheed SR-71 Blackbird
​ចាប់ពី​ឆ្នាំ 1966 ដែល​វា​ត្រូវ​បាន​អាមេរិក​ដាក់ឲ្យ​ដំណើរការ​មកទល់​ឆ្នាំ 1989 នោះ Lockheed SR-71 បាន​ហោះហើរ​បំពេញ​ភារៈកិច្ច​រាប់ពាន់​បេសកកម្ម​ជុំវិញ​ពិភពលោក​ដូច​ជា​ការ​គូស​ប្លង់​ទីតាំង​ទាហាន​របស់​ប្រទេស​នានា​ចាប់ពី​ប្រទេស​ចិន​ដល់​អេ​ហ្ស៊ី​ប​និង​នៅ​ជុំវិញ​តំបន់​អាកទិក​ទៅដល់​កូរ៉េខាងជើង​ជា​ដើម​។​

​លោក Colonel Rich Graham ដែលជា​អ្នកបើកបរ​យន្តហោះ​ចម្បាំង​ដ៏​អស្ចារ្យ​មួយ​នេះ​ចាប់​តាំងពី​ឆ្នាំ 1974 មកទល់​ពាក់​ទស្សវត្ស​ទី 80 និង​ក្រោយមក​បាន​ក្លាយជា​អ្នក​បណ្តុះបណ្តាល​ជំនាញ​ខាង​បើក​យន្តហោះ​នេះ​ហើយ​លោក​ក៏​ធ្លាប់​បាន​ស​សេរ​សៀវភៅ​ជា​ច្រើន​ដែល​និយាយ​ពី​យន្តហោះ​ចម្បាំង​មួយ​នេះ​ដែរ​៕​
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ​៖

មតិយោបល់