ព័ត៌មានជាតិ

តោខៀវ Chelsea មានវាសនាដូច Bayern Munich ដោយចាញ់ ១ – ៣ (Video Inside)

អង់គ្លេស​៖ ក្តីរំពឹង​របស់តោខៀវ បាន​ខ្ទាត់ចេញពីក្របខណ្ឌ Champions League បន្ទាប់ពីចាញ់ក្លិប Atletico Madrid នៅលើទឹកដីរបស់ខ្លួន​ ​ក្នុងលទ្ធផល ៣ – ១ ។
Diego Costa
មួយគ្រាប់ដំបូងរបស់ Fernando Torres នៅនាទីទី ៣៦ បានធ្វើឲ្យតោខៀវ​សង្ឈឹម​យ៉ាងមុតមាំ​ថា អាចនឹង​ចាកផុតពី ទុក្ខ​វេទនា ដូច Bayern Munich ជួប Real Madrid ក៏ប៉ុន្តែ​ផ្ទុយស្រឡះ នៅនាទី ៤៤ កីឡាករ Adrian Lopez បានទាត់បាល់ផ្ទប់នឹងដី ​ជួយ​ឲ្យ Atletico Madrid តាមស្មើ ។ ក្នុងតង់ទី ១ បើទោះបីជាវាយបកគ្នាយ៉ាងណា ត្រឹមតែលទ្ធផលស្មើ តែប៉ុណ្ណោះ ។​

ចូលមកដល់តង់ទី ២ កីឡាករ Samuel Eto’o បាន​ធ្វើឲ្យ Diego Costa ដួលនៅប្រអប់សំខាន់ ដែល​ជាកន្លែងគ្រោះថ្នាក់ អាជ្ញាកណ្តាល​ក៏សម្រេចចិត្ត ​ឲ្យ Costa ទាត់បាល់ ១១ ម៉ែត្រ ។ ការទាត់បាល់ពិន័យ ១១ ម៉ែត្រ របស់ Costa បានសម្រេច​នៅនាទី ៦០ បាន​ធ្វើឲ្យ Jose Mourinho កាន់​តែ​មាន​ទឹកមុខ​អាក្រក់ ហើយជោគវាសនា​កាន់តែដូច Bayern Munich ។​ រហូតដល់នាទី ៧២ កីឡាករ Turan ក៏ក្លាយជាវិរៈ​បុរស របស់ Atletico Madrid ដោយជួយបន្ថែម​គ្រាប់បាល់ ឲ្យក្លិបខ្លួនកាន់តែ​មានគម្លាតគ្រាប់បាល់ និង ​ជោគវាសនា​ ទៅកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈ អធិរាជស Real Madrid កំពុង​ដេក អេសពោះរងចាំនោះ ។

បើទោះបីជា Jose Mourinho បន្ថែម​យុទ្ធសាស្ត្រ​យ៉ាងណា​ក៏ដោយ តែ​មិនអាច​ធ្វើបានសម្រេចឡើយ ក្រោយម​​ទម្រង់ការពារ​ដ៏រឹងមាំ របស់ Atletico ស្របពេលដែលឱកាស​ខ្លួនមានច្រើន តែ​ជាថ្ងៃសយ។ ចប់លទ្ធផល Jose Mourinho ចាញ់ Atletico ក្នុងលទ្ធផល ១ – ៣ ៕​
ទស្សនាវីដេអូប្រកួត ២១ នាទីដូចខាង​ក្រោមនេះ ៖

មតិយោបល់