ព័ត៌មានជាតិ

Google បាន​ប្រកាស​លក់ទូរស័ព្ទ Nexus 5 ជាផ្លូវ​ការ

រយៈពេល​យ៉ាង​យូរ​ដែល​ម្នាក់ៗទន្ទឹង​រង់​ចាំ​មើល​ថា​ Nexus 5 មាន​អ្វី​អស្ចារ្យ ដែល​កាល​ពីកន្លង​មក​មាន​តែ​ការ​ប្រកាស​ទៅលើប្រព័ន្ធដំណើរ​ការ Kikat ដែល​ជាជំនាន់​ថ្មី​សម្រាប់ Nexus 5​ នេះ។ សមិត្ថផល​ថ្មី​នេះ​ដែរត្រូវ​បាន​ក្រុម​ហ៊ុន LG ជា​អ្នក​ផលិត​វាឡើង ដែរ​រាង​ស្ដើង និង​ល្បឿន​លឿន​ជាងមុន ដោយធ្វើ​ឲ្យ​ការ​បង្ហាញនៅលើអេក្រង់​ប្រភេទ HD កាន់តែច្បាស់​ត្រជាក់​ភ្នែក មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន​ការ​រួម​បញ្ចូល​គ្នា 4G/LTE ផងដែរ និងការ​ប្រើ​ប្រាស់ Wifi កាន់​តែលឿន​អស្ចារ្យ។ បើ​និយាយ​ពី​ការ​ចាប់​យក​រូបភាព​របស់​វា​វិញ​កាន់​តែ​អស្ចារ្យ​មិន​នឹង​ស្មាន​ដល់​នោះ​គឺ ទោះ​ជាការ​ថត​របស់​អ្នក​គ្មាន ឬ​មាន​កម្រឹត​ក៏​ដោយ ហើយ​មាន​លក្ខណៈញ័រកើត​ឡើង​នោះ Nexus 5 នឹង​ធ្វើ​ការ​ថត​ជាច្រើនរូប ដោយ​រូបដែលបាន​ថត​នោះ​នឹង​ត្រូវ​បាន​ធ្វើ​ការ​រួម​បញ្ចូល​គ្នា​តែ​មួយ​ប៉ុណ្ណោះ និង​មាន​គុណភាព​ច្បាស់​ល្អបំផុត ដោយ​មិន​ចំណាយ​ពេល​ការ​ថត​ច្រើនរូប​ផ្សេងគ្នា​ដូច​ដែរ​មាន​នៅ​លើទូរស័ព្ទ​ផ្សេងៗ​ទៀត។
Nexus 5 Front and Back

ខាង​ក្រោម​នេះ​ជាចំណុច​សំខាន់ខ្លះ​ដែរ​មាន​នៅលើ Nexus 5
-ពន្លឺ និងការអង្រួន
មាន​តែ​ Nexus 5 នេះ​តែ​ប៉ុណ្ណោះ​នាពេល​នេះ ដោយ​រាល់​ការ​ព្រួ​យបារម្ភ​របស់​លោក​អ្នក​ទៅលើដៃញ័រ ឬ​រូបភាពមិន​ច្បាស់​នោះ​ នឹង​ត្រូវ​បំបាត់​ចោលទាំង​អស់។ Nexus 5 ត្រូវ​បាន​បន្ថែម​នៅ​ពន្លឺ​សម្រាប់​ការ​ថត​នៅ​ពេល​យប់ ជាពិសេស​ការ​ថ្លឹង​ថ្លែង​ទៅលើការ​អង្រួនតែម្ដង។

-សម្រាប់​ការ​ថត​នៅ​ពេល​ យប់ និង​ថ្ងៃ
HDR++ ធ្វើ​ឲ្យ​រូបភាព​របស់​លោក​អ្នក​ដូច​នឹង​កែវ​ភ្នែក​របស់​អ្នក​មើល ដោយ​ត្រូវ​បាន​ធ្វើ​ការ​ចាប់​យក​កម្រឹតពណ៌​យ៉ាង​ច្បាស់ និង​ធ្វើ​ការ​ថតយក​រូបភាពច្រើន​រួម​បញ្ចលគ្នា​តែមួយ ដែល​ល្អបំផុតដែល​អាច​ធ្វើទៅ​បាន។

-រូបរាង
រូបរាង​កាន់​តែ​ស្អាត​ជាងមុន រួម​នឹង​រចនា​ឲ្យ​ស្ដើងរឹង​មាំ ហើយ​ស្រាលត្រឹម​តែ ១៣០ ក្រាម​តែប៉ុណ្ណោះ។ ទោះ​ជារូបរាង​ថ្មី​មាន​ភាព​ស្ដើង​ជាមុន​ក៏​ដោយ​តែ​ភាព​រឹង​មាំ​ធុន​នឹង​ការ​ប្រើប្រាស់​ទូទៅ។

-ល្បឿន ថាម​ពល និងសេវា
ជាមួយ​នឹង 4G/LTE រួម​និង​ ultra-fast Wifi នោះ ធ្វើ​ឲ្យ​ដំណើរ​ការ​ភ្ជាប់​យ៉ាង​ល្អបំផុតនិង​ល្បឿន​លឿន​ផងដែរ។ Nexus 5 មាន​ 2.3 GHz Qualcomm Snapdragon™ 800 processor។

-ប្រព័ន្ធដំណើរ​ការ
Android 4.4 ឬ KitKat នឹង​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​ទៅលើ Nexus 5 កាន់​តែ​លឿនជាមួយ​នឹង​បច្ចេកវិទ្យា​ថ្មី​ផង​ដែរ។

Nexus 5 Front

Nexus 5 បាន​ធ្វើ​ការ​ដាក់​លក់​នៅ Google Play សហរដ្ឋអាមេរិក, អូស្ត្រាលី, បារាំង, អាលឺម៉ង់, អ៊ីតាលី, ជប៉ុន, កូរ៉េ ដែល​មាន​តម្លៃ​ចាប់​ពី​ ៣៤៩ ដុល្លារ។

Nexus 5 Back

មតិយោបល់