ព័ត៌មានជាតិ

Virgil Van Dijk អាចវិលចូលរួមការប្រកួតវិញហើយក្រោយវះកាត់ក្បាលជង្គង់

 

បរទេស៖ កីឡាករខ្សែការពាររឹងម៉ាំ Virgil Van Dijk ត្រូវបានគេជឿជាក់ថាទំនងជាអាចត្រឡប់មកចូលរួមការប្រកួតឲ្យក្រុមវិញហើយបន្ទាប់ពីបានព្យាបាលរបួសក្បាលជង្គង់ក្នុងរយៈពេលដ៏យូរមកហើយនោះ។

លោក Jurgen Klopp ដែលជាគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool បានបញ្ជាក់ថាកីឡាកររូបនេះនឹងអាចមានឈ្មោះនៅក្នុងបញ្ជីកីឡាករដែលនឹងត្រូវចូលរួមការប្រកួតមិត្តភាពប៉ះនឹងក្រុមអាល្លឺម៉ង់ Hertha Berlin នាពេលខាងមុខនេះ។

គួរឲ្យដឹងដែរថា Van Dijk មិនបានបង្ហាញវត្តមានលេងឲ្យក្រុមឡើយចាប់តាំងតែពីបានទទួលរងនូវការវះកាត់ក្បាលជង្គង់កាលពីខែតុលាឆ្នាំទៅមកហើយកីឡាករវ័យ៣០ឆ្នាំរូបនេះក៏បានអវត្តមានស្ទើរតែការប្រកួតសំខាន់កាលពីរដូវកាលកន្លងមកផងដែរ៕

មតិយោបល់