យោងតាមការសិក្សាថ្មីចុងក្រោយ បានឲ្យដឹងថា បញ្ហាដំណេកមានទំនាក់ទំនងជាមួយជំងឺអសមត្ថភាពផ្លូវភេទ និងបញ្ហាបស្សាវសាស្ត្រ ដូចជារាគនោមដោយមិនដឹងខ្លួនជាដើម។ ការសិក្សាលើកដំបូងបានអង្កេតពីទំនាក់ទំនងរវាងបញ្ហាស្ទះដង្ហើម (OSA) និងជំងឺអសមត្ថភាពផ្លូវភេទ។ បញ្ហាស្ទះដង្ហើមគឺជាជំងឺមួយ ប្រភេទដែលកើតឡើងអំឡុងពេលគេង ហើយខ្យល់ដង្ហើមផ្នែកខាងលើ ត្រូវបានស្ទះបណ្តោះអាសន្ន ដោយធ្វើឲ្យពួកគេមិនដកដង្ហើមមួយរយៈខ្លី។ ការសិក្សាបានពិសោធបុរសធាត់ ៨៧០នាក់ ក្នុងវ័យមធ្យម ៤៧ ឆ្នាំ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បុរសកើតរោគអសមត្ថភាពផ្លូវ ភេទមានអត្រាកើតជំងឺស្ទះដង្ហើម (OSA) ច្រើនជាង២ដង បើធៀប នឹងអ្នកមានសមត្ថភាពផ្លូវភេទប្រក្រតី។ ការសិក្សាដំណាក់កាលទី២ បានរកឃើញថា បញ្ហាដំណេកនាំភ្លើងឲ្យ កើតរោគបស្សាវសាស្ត្រមួយចំនួន ដូចជា រាគនោមដោយមិនដឹងខ្លួន ជំងឺបំពង់នោមផ្នែកខាងក្រោម និងតម្រូវឲ្យអ្នកជំងឺក្រោកបត់ជើងតូច ញឹកញាប់ពេលរាត្រី។
ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវញូវអ៊ីងលែន ក្នុងទីក្រុង វាត់ធើថោន រដ្ឋម៉ាសាឈូសេត បានពិសោធន៍លើបុរស ១៦១០ នាក់ និងស្ត្រី ២៥៣៥នាក់ រយៈពេល ៥ឆ្នាំ។ ក្រុមអ្នកអង្កេតបានរកឃើញថា ដំណេកមិនស្កប់ចំណោមបុរស ព្រមទាំងដំណេកមិនគ្រប់គ្រាន់ចំណោម បុរស និងស្ត្រី ពិតជាធ្វើឲ្យខ្លួនឯងខិតទៅជិតជំងឺបំពង់នោមផ្នែកខាងក្រោម (LUTS) ប្រាកដណាស់ក្នុងនោះ ៨ភាគរយក្នុងចំណោមបុរស និង១៣ភាគរយក្នុងចំណោមស្ត្រី។ រោគរាគនោមដោយមិនដឹងខ្លួន និងឈឺនោមពេលយប់ មានទំនាងទំនងទៅនឹងដំណេកមិនគ្រប់គ្រាន់ក្នុងចំណោមស្ត្រី ប៉ុន្តែមិនចំពោះបុរសទេនេះបើយោងតាមក្រុមអ្នកស្រាវជ្រាវ ដែលបានឲ្យដឹង៕

មតិយោបល់