ព័ត៌មានជាតិ

ហាត់​ក្បាច់គុន​នៅ​លើ​ដើម​ដូង​ដើម្បី​បញ្ជាក់​ពី​ភាពខ្លាំង​របស់ខ្លួន​

ចិន​៖​បើ​យោង​តាម​គេហទំព័រ​បរទេស​នានា ដែល​បាន​ចុះ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បានឲ្យដឹងថា នៅក្បែរ​សាកលវិទ្យល័យ Hainan នៅក្នុងេ​ខត្ត Hainan ទីក្រុង Haikou ប្រទេស​ចិន មាន​បុរស​ម្នាក់​តែងតែ​ហាត់​ក្បាច់គុន​នៅលើ​ដើម​ដូង​ដែល​មាន​កម្ពស់​ខ្ពស់​ស្ទើរតែ​រាល់ថ្ងៃ​។

​អ្នកគ្រប់គ្រង​ក្លឹប Wushu បាន​និយាយថា​បុរស​ម្នាក់​នោះ​មាន​ត្រកូល Fu មាន​វ័យ ៣០ ឆ្នាំ គឺជា​អ្នក​ហាត់គុន​នៅក្នុង​ក្លឹប Wushu នេះ​។ សកម្មភាព​របស់​លោក Fu ដែល​តែងតែ​ធ្វើ​នៅ​លើ​ដើម​ដូង​នោះ​ចាត់ទុកថា​គឺជា​វិន័យ​មួយ និង​បង្ហាញ​ពី​ជំនាញ​ពិតប្រាកដ​របស់​ខ្លួន​ផងដែរ​។ មិនតែប៉ុណ្ណោះ​លោក Fu ធ្លាប់បាន​ចូលរួម និង​ឈ្នះ​ការប្រកួត​ក្បាច់គុន​ជាច្រើន បើទោះជា​គាត់​មិនមែន​ជា​គ្រូបង្រៀន​នៅ​សាលា​នោះ​ក៏​ពិតមែន តែ​គាត់​អាច​បញ្ចេញ​នូវ​ជំនាញ​ដល់​ប៉ិនប្រសប់ ហើយ​អាច​ទាក់ទាញ​សិស្ស​បាន​មួយចំនួនធំ​៕​
https://i1272.photobucket.com/albums/y389/domneng/Fu3_zps940b270f.jpg
https://i1272.photobucket.com/albums/y389/domneng/Fu3_zps940b270f.jpg
https://i1272.photobucket.com/albums/y389/domneng/Fu2_zps9d2bd7a8.jpg

មតិយោបល់