ព័ត៌មានជាតិ

អាណាព្យាបាល​សិស្ស​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​នាំគ្នា​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ចោទ​អាជ្ញាធរ​

​កំពង់ធំ​៖ ស្ថិតក្នុង​ឃុំ​សាន់​គរ​ស្រុក​កំពង់ស្វាយ​នាំគ្នា​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ចោទថា​អាជ្ញាធរ​មិន​អើពើ​ចំពោះ​ម្ចាស់ផ្ទះ​ដែល​មាន​ទីតាំង​នៅ​ជិត​សាលារៀន​នាំ​គ្នា​ចាក់​ដី​លុប​លូរ​និង​ផ្លូវទឹក​ដែល​ធ្លាប់តែ​ហូរ​បណ្តាល​ធ្វើឲ្យ​ទឹក​ជន​លិច​ក្នុង​បរិវេណ​សាលារៀន​!​ពួកគាត់​បាន​ដាក់ពាក្យ​បណ្តឹង​សុំឲ្យ​លោក​មេឃុំ​និង​លោក​អភិបាលស្រុក​ជួយ​ដោះស្រាយ​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​!​តែ​គ្មាន​ដំណោះស្រាយ​អ្វី​សោះ​ពី​បញ្ហា​នេះ​!​ពាក់ព័ន្ធ​និង​ករណី​ខាងលើ​នេះ​ដែរ​លោកពូ តែ អេង​នី អាយុ​៦០​ឆ្នាំ លោកពូ ងុ​យ ហាក់ អាយុ​៦១ ជា​គណៈកម្មការ​សាលា និង​លោកគ្រូ ភិន ខាយ នាយក​សាលា​បឋមសិក្សា​សាន់​គរ​មាន​ប្រសា​ស​ន៏​ឲ្យដឹង​ព្រមៗ​គ្នា​ថា​!​កាលពីដើម​ទឹកភ្លៀង​មិនដែ ល​ជន​លិច​បរិវេណ​សាលារៀន​នោះ​ទេ​ដោយសារ​មាន​ផ្លូវទឹក និង​លូបង្ហូរទឹក​តាំងពី​យូរយា​ណាស់​មកហើយ​​លុះ​ក្រោយមក​អ្នកស្រី ព្រំ​សារ៉ូ បាន​ទិញ​ដី​នៅ​ម្តុំ​ជិត​សាលារៀន​នេះ រួចហើយ​ចាក់​ដី​លុប​ផ្លូវទឹក និង​លូរ​បង្ហូរ​ទឹក កាលពី ខែ​មេសា ឆ្នាំ​២០១៤ ពេល​នោះ​ពួក​លោក​បាន​រាយ​ការណ៏ប្រាប់​លោក​ប្រធាន​ភូមិ និង​លោក ជួ សួន​មេឃុំ​សាន់​គរ​ឲ្យជួយ​អន្តរាគមន៏​ភ្លាមៗ​ដែរ​ដើម្បី​បង្ការ​ទឹក​លិច​សាលារៀន​នៅ​ថ្ងៃក្រោយ តែ​ត្រូវ​លោក​មេ​​ឃុំ​និយាយថា​!​ចាំ​ពេល​ទឹក​លិច​សុំឲ្យ​គេ​កាយចេញ ដល់​ពេល​ទឹកភ្លៀង​ជន់​លិច​សាលារៀន​នោះ ពួកគាត់​បាន​ដាក់ពាក្យ​បណ្តឹង​សុំឲ្យ​លោក​មេឃុំ​និង​លោក​អភិបាលស្រុក​ជួយ​ពី​បញ្ហា​ខាងលើ​នេះ​ផង​តាមរយៈ​ការិយាល័យ​អប់រំ​ស្រុក​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​!​នៅតែ​ពុំ​ទាន់​មាន​ចំណាត់ការ​អ្វី​សោះ​មកទល់ពេលនេះ​!​បណ្តាលឲ្យ​ទឹក​លិច​ទីធ្លា​សាលា លិច​រោង​បាយ​សម្រាប់​សិស្ស លិច​ដង​ទង់ជាតិ លិច​អណ្តូងទឹក ដង​ទង់ជាតិ​​បង្ករ​ភាព​អាប់អួរ​ក្រ​ខ្វក់​ដល់​បរិស្ថាន​ក្នុង​សាលា និង​ធ្វើ​រង​ផលប៉ះពាល់​ដល់​សុខភាព​សិស្សានុសិស្ស​ព្រមទាំង​​លោកគ្រូ អ្នកគ្រូ​ផងដែរ​ចំណែក​លោក​មេឃុំ ជួ សួន និង​លោក យស់ បញ្ញា​រិទ្ធ អភិបាល​ស្រុក​កំពង់ស្វាយ ស្តីទី មិន​បាន​ដោះស្រាយ​ជូន​ពួកគាត់​នោះទេ សូម្បី​តែ​មក​ពិនិត្យ​មើល​ក៏​គ្មាន​ពេល​ដែរ​លោក ជួ សួន​មេឃុំ​​សាន់​គរ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​លោក​មាន​ការពិបាក​ណាស់​ចំពោះ​បញ្ហា​នេះ​ម្ខាង​សាលារៀន​ចំណែក​ម្ខាង​ទៀត​គឺ​ប្រជាពលរដ្ឋ​ពួកគាត់​សូម​សំនូមពរ​ដល់​ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ធំ​អាណិត​មេត្តា​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ខាងលើ​នេះ​ជូន​ដល់​សាលា​បឋមសិក្សា​សាន​គរ​ជាបន្ទាន់​ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ​ក៏​ព្រោះតែ​ជិត​ដល់ពេល​ដែល​កូន​សិស្ស​ត្រូវ​មក​ចុះឈ្មោះ​ចូលរៀន​ហើយ​មតិ​របស់​ប្រជាពលរដ្ឋ​នាំគ្នា​និយាយ​រិះគន់​ដល់​អាជ្ញាធរ​ឃុំ​ស្រុក​ថា​!​មិនគួរណា​ឡើយ​លោក ជួ សួន​​មេឃុំ​សា​ន់គរ និង​លោក យស់ បញ្ញា​រិទ្ធ អភិបាល​ស្រុក​កំពង់ស្វាយ ស្តីទី មើលរំលង​ពី​បញ្ហា​ដ៏​មាន​សារៈ​សំ​​ខាន់​នេះ​នោះ​ទេ​!​គួ​តែ​យកចិត្តទុកដាក់​ចំពោះ​សាលារៀន​ដែល​ជា​ថ្នាល់​បណ្តុះ​វិជ្ជាជីវៈ​ដល់​សិស្សានុសិស្ស​ឲ្យ បាន​ល្អ​ពី​ព្រោះតែ​សិស្សានុសិស្ស​នេះឯង​ហើយ​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​និង​ជា​សសរទ្រូង​របស់​ប្រទេសជាតិ​នា​ថ្ងៃ​អនាគត​ឬ​មួយ​ក៏​មេឃុំ​និង​លោក​អភិបាលស្រុក​បាន​ទទួល​លាភសក្ការៈ​សើម​មាត់​សើ​មករ​ហើយ​ទេ​ដឹង បានជា​នាំគ្នា​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​ខាងលើនេះ​៕
2014-10-07_201638
2014-10-07_201620
​ ​ ​ ​ ​ ​ ​ ​ ​
​ ​
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

មតិយោបល់