ភ្នំពេញៈ ប្រជាពលរដ្ឋបានឃើញផេករដ្ឋបាលសាលាខណ្ឌដង្កោផ្សព្វផ្សាយ ការបិទចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន លើផ្លូវជាតិលេខ២ និង១០៤ ២០អា ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ តាំងពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្រាប់តែព្រឹកឡើងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ រថយន្តធុនធំនៅអាចមានធ្វើចរាចរណ៍លើផ្លូវបាន មានខ្លះជាប់ភុង ស្ថានភាពផ្លូវកំពុងមានទឹកហូរកាត់រងការខូចខាតធ្ងន់ធ្ងរ ជង្ហុក ប្រសិនជាអាជ្ញាធរមិនមានចំណាត់ការឲ្យតឹងរឹងទេ វាអាចបង្កគ្រោះថ្នាក់ ជាងនេះទៀត ពលរដ្ឋសំណូមពរទៅលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ជាប្រធានគណៈបញ្ជាការឯកភាពគួរតែ ជំរុញមន្ត្រីជំនាញក្រោមឱវាទរបស់លោកស្រី រឹតបណ្ដឹងរថយន្តធំឲ្យខានតែបានផង កុំទុកដល់ពេលមានបញ្ហាទើបឆ្លើយដាក់គ្នា សង្ឃឹមថា លោកស្រី នឹងមានវិធានការបញ្ហាខាងលើនេះហើយ៕
ព័ត៌មានជាតិ
មតិយោបល់