ចិន៖តាមអបិយជំនឿរបស់ចិនបានចាត់ទុកថាអណ្តើកគឺជាសត្វដែលអាចជួយយថែរក្សាពួកគេអាចឲ្យរស់នៅបានយូរអង្វែង ដូច្នេះហើយទើបមនុស្សនៅទីនោះតែងតែគោរពបូរជាសត្វអណ្តើក។ នៅថ្ងៃទី ២៧ ខែតុលាកន្លងទៅនេះមានវត្តមានរបស់អណ្កើកដ៏ធំមួយនៅក្នុងទន្លេង Yangtze ក្នុងខេត្ត Hubei ទីក្រុង Wuhan ប្រទេសចិនបានទាក់ទាញមនុស្សជាច្រើន និងមានការផ្សព្វផ្សាយតាមប្រពន្ធ័អ៊ីនធឺណេតថែមទៀត។ តាមរបាយការណ៍បង្ហាញថាអណ្តើកនេះមានប្រវែង ៤០ សង់ទីម៉ែត្រ និងទទឹង ៣០ សងទីម៉ែត្រ ដែលគេចាត់ទុកជាសត្វដ៏កម្រ ហើយបើតាមការប៉ាន់ប្រមាណអណ្តើកដ៏ធំនេះមានអាយុកាលប្រហែលជា ៣០ ឆ្នាំ។ ដូច្នេះមានមនុស្សជាច្រើនជឿជាក់ថាអណ្កើកដែលនៅក្នុងទន្លេ Yangtze អាចជានិមិត្តរូបគោរពបូជាគួរឲ្យទុកចិត្តបាន។
មុនពេលបញ្ចូនចូលទៅកាន់មណ្ឌល់អភិរក្សសត្វអណ្កើត វាត្រូវបានគេបញ្ចូនទៅព្រះវិហារដើម្បីឲ្យក្រុមមនុស្សដែលជឿជំនឿនេះមានការគោរពប្រតិបត្តិផងដែរ៕
មតិយោបល់