ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ ដេកស្លាប់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញ: បុរសវ័យ៥០ឆ្នាំម្នាក់ បានដេកស្លាប់ក្នុងរោងកម្មកសំណង់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងរោងកម្មកសំណង់ ផ្ទះល្វែងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង ណូន អាយុ៥៩ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិត្នោត ឃុំទួលសាលា ស្រុកបសែត ខេត្តកំពង់ស្ពឺ។

តាមសម្តីពីបុរសម្នាក់ឈ្មោះ សំ នឿន អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅ និងធ្វើការជាមួយគ្នាបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានក្រោកពីដំណេកទៅលុបមុខដើម្បីធ្វើការដូចធម្មតា ពេលនោះគាត់ឃើញជនរងគ្រោះដេកផ្កាប់មុខ ហើយក៏ហៅជនរងគ្រោះឲ្យក្រោក ប៉ុន្តែដោយសារជនរងគ្រោះមានសភាពរឹងទើបពួកគាត់នាំគ្នាទាញឲ្យដេកផ្ងារ ទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយៗក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានដែលចុះពិនិត្យផ្ទាល់បានឲ្យដឹងថា ក្រោយពីពិនិត្យលើសាកសពរួចឃើញថាសពពិតជាស្លាប់ដោយសារគាំងបេះដូង(ខ្យល់គរ) ប្រាកដមែន។ បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

កម្មករសំណង់ដេកស្លាប់

កម្មករសំណង់ដេកស្លាប់

កម្មករសំណង់ដេកស្លាប់

មតិយោបល់