ទីក្រុងបាងកក ( 03/11/13 ) ៖ទូកទេសចរណ៍មួយគ្រឿងបានក្រឡាប់លេចនៅជិតមាត់ទន្លេមួយកន្លែងដែលមានប្រជាប្រិយភាពបំផុតនៅក្នុងទីក្រុងប៉ាតាយ៉ាកាលពីថ្ងៃអាទិត្យហើយបានធ្វើឲ្យភ្ញៀវ 6 នាក់ដែលមានជនជាតិចិនមា្នក់បានបាត់បង់ជីវិត។
ទូកនេះបានចាកចេញពីច្រាំងនៃកោះ Koh Lan សម្រាប់ការធ្វើដំណើរកំសាន្តរយៈពេល 30 នាទីជុំវិញប៉ាតាយ៉ា។របាយការណ៍បានឲ្យដឹងថាទូកនេះបានផ្ទុកភ្ញៀវលើសចំណុះគឺប្រមាណជា 200 នាក់ទាំងជនជាតិថៃនិងភ្ញៀវបរទេសនៅពេលដែលទម្ងន់ផ្ទុកសរុបអាចបានតែពី 130 នាក់ទៅ 150 នាក់ប៉ុណ្ណោះ។បញ្ហាម៉ាស៊ីនបានកើតឡើងតែប៉ុន្មាននាទីនៅក្រោយការចាកចេញពីច្រាំងហើយបានធ្វើឲ្យមានភាពរញ៉េរញ៉ៃភ្ញៀវនៅជាន់ទីមួយរត់ទៅជាន់ទីពីរនិងបានធ្វើឲ្យទូកឃ្លីងឃ្លោងហើយក៏ក្រឡាប់លេចតែម្តង៕
ព័ត៌មានជាតិ
មតិយោបល់