ព័ត៌មានជាតិ

បុរសជនជាតិញូសាឡែនប្រតិកម្មថ្នាំញៀនបណ្តាលឲ្យស្លាប់ក្នុងសណ្ឋាគារអង្គរអន្តរជាតិ

ភ្នំពេញៈ ​បុរសជនជាតិញូសាឡែនម្នាក់ ព្រោះតែការប្រើប្រាស់ថ្នាំញៀនប្រភេទម៉ហ្វីលើសកំរិត នៅក្នុងសណ្ឋាគារយីហោអង្គរអន្តរជាតិ ដែលបើកដៃឲ្យភ្ញៀវបរទេសចូលស្នាក់នៅ មានការប្រើប្រាស់គ្រឿងញៀនពេញបន្ទុក បានធ្វើឲ្យបុរសជនជាតិញូសាឡែនរូបនោះ គាំងបេះដូងស្លាប់នៅក្នុងបន្ទប់សណ្ឋាគារបង្កជាការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០១៦​ នៅទីតាំងផ្ទះលេខ៥០E០​ ជាន់ទី៣​ បន្ទប់លេខ៣១៩​ ផ្លូវលេខ១៤៨​ ភូមិទី៧​ សង្កាត់ផ្សារកណ្ដាលទី១​ ខណ្ឌដូនពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដែលគាំងបេះដូងស្លាប់នោះឈ្មោះ​ ADAMS CHRISTOPHER JAMES​ អាយុ៣៤ឆ្នាំ​ ជនជាតិញូសាឡែន​ កាន់លិខិតឆ្លងដែនលេខLL១៧៥៧៣៩​ មុខរបរ ទេសចរាចរណ៍​ ស្នាក់នៅបន្ទប់កើតហេតុខាងលើ​ ។

ដោយយោងតាមការបំភ្លឺពីឈ្មោះមោះ ហួត​ ស៊ីដាស៊ី ភេទស្រី​ អាយុ៤៤ឆ្នាំ​ ជាបុគ្គលិកបោសសំអាតបន្ទប់​ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា​ នៅមុនពេលកើតហេតុជនរងគ្រោះជាសព​ បានមកជួលសណ្ឋាគារស្នាក់នៅ កាលពីថ្ងៃទី២០​ ខែតុលា​ លុះដល់ថ្ងៃកើតហេតុទី២៤​ ខែតុលា​ ឆ្នាំ២០១៦​ វេលាម៉ោង១១និង៣០នាទីព្រឹកនេះ​ គាត់បានឡើងទៅគោះទ្វារបន្ទប់ជនរងគ្រោះដើម្បីបោសសំអាត​ តែមិនឮជនរងគ្រោះឆ្លើយតប​ ក៏ចុះទៅក្រោមវិញរហូតដល់វេលាម៉ោង៤និង៣០នាទីរសៀល​ គាត់ឡើងទៅគោះទ្វារជនរងគ្រោះម្តងទៀតនៅតែមិនឆ្លើយតប​ រួចក៏យកកូនសោរមកចាក់បើកទ្វារមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែ​បាត់ទៅហើយ​។ បន្ទាប់មក ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកដល់កន្លែងកើតហេតុ​ ដើម្បីត្រួតពិនិត្យផងដែរ​។

ដោយឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត​ នង​ សុវណ្ណារ័ត្ន​ គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា បុរសរងគ្រោះពិតជាស្លាប់ដោយសារការប្រើប្រាស់សារធាតុញៀនប្រភេទម៉ក់ហ្វី និងមេតំហ្វីតាមីន​ ហួសកម្រិត​ទើបបណ្ដាលឲ្យគាំងបេះដូងស្លាប់តែម្តង៕

ប្រតិកម្មថ្នាំញៀនប្រតិកម្មថ្នាំញៀនប្រតិកម្មថ្នាំញៀន

មតិយោបល់