ព័ត៌មានជាតិ

ផ្សែង​អ័ព្ទ​ចម្លែក​ត្រូវគេ​ចាត់ទុកថា​ជា​វិញ្ញា​ណខ្មោច​

អាមេរិក៖​តាម​គេហទំព័រ​បរទេសមួយ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៣ ខែវិច្ឆកា​ឆ្នាំ ២០១៣ បានឲ្យដឹងថា បាតុភូត​ចម្លែក​មួយ​បាន​កើតមានឡើង​នៅ​ចំណតរថយន្ត នៅ​សហរដ្ឋអាមេរិក ធ្វើឲ្យ​កញ្ចក់​រថយន្ត​មួយ​គ្រឿង​រង​ការខូតខាត​។ បន្ទាប់ពី​ហេតុការណ៍​ដ៏​គួរឲ្យភ្ញាក់ផ្អើល​កើតឡើង​ភ្លាមៗ​ប៉ូលិស​បាន​ធ្វើ​ការស៊ីបអង្កេត ដោយ​ពិនិត្យ​តាម​កាមេរ៉ា​ក៏​ឃើញ​មាន​ផ្សែងអ័​ព្ធ​ពណ៌​សនៅ​ជុំវិញ​រថយន្ត​ដែល​រងការ​ខូចខាត​នោះ ដែល​ពួកគេ​បាន​សនិ្នដ្ឋានថា​ជា​ខ្មោច​។ បន្ទាប់​ពី​ផ្សែងអ័​ព្ធ​ព៌ណសនោះ​បាន​បំផ្លាញ​កញ្ចក់​រថយន​បែក​ខ្ទេចខ្ទីក៏​វិលវល់​ដូចជា​ខ្យល់​ខួច​នៅ​ជុំវិញ​រថយន្ត​នោះ ហើយ​ក៏​រលាយ​បាត់​ស្រមោល​តែម្តង​។ លោក Lt. Brian Foley ដែល​ជា​អ្នកនាំពាក្យ​នៃ​ការិយាល័យ​ប៉ូលិស​បានឲ្យដឹង​ថា​រថយន្ត​ត្រូវបាន​ខូចខាតក​ញ្ចក់​នៅ​ផ្នែក​ខាងស្តាំ ស្របពេល​ដែល​មាន​ពាក្យ​ច​ចាម​អារាម​ខ្លះទៀត​ថា​ហេតុការណ៍​នេះ​អាច​បណ្តោល​មក​ពី​ខ្មោចលង ប៉ុន្តែ​បើ​តាម​លោក Brad Field និយាយថា​បើ​តាម​សាសនា​បាតុភូត​នេះ​គឺ​វិញ្ញាណ​ដែល​កើតឡើង​ដោយសារ​វិទ្យាសាស្ត្រ​។​ដូចនេះ​ហើយ​ប៉ូលិស​មិនទាន់​អាច​ធ្វើការ​ស​ន្ម​ត់​ឲ្យ​ច្បាស់​ថា​ហេតុការណ៍​ចម្លែក​ដែល​កើតមានឡើង​នេះ បណ្តោលមកពី​អ្វី​ឲ្យ​ពិតប្រាដក​នោះ​ទេ​៕​
ghost
ទស្សនាវិដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់