សំនួរសម្រាប់អ្នកបញ្ចេញថាមពលនៅក្នុងការរួមភេទនៅជាតែជាប្រធានបទដ៏ចម្រូងចម្រាសដដែល។ បច្ចុប្បន្នអ្នកវិទ្យសាស្ត្រនៃសាលកវិទ្យាល័យ Montreal ប្រទេសកាណាដាបានអង្អុលបង្ហាញថា មានចំនួនពិតប្រាដកនៃការដុតកាឡូរីដោយបុរស និងស្ត្រីបានធ្វើការរួមភេទជាមួយគ្នា។
ដើម្បីធ្វើការសិក្សាអ្នកស្រាវជ្រាវបានជ្រើសរើសអ្នកស្មគ្រ័ចិត្ត និងគូស្នេហ៍ដែលមានសុខភាពល្អចាប់ពីអាយុ ២២ ទៅ ២៨ ឆ្នាំ ដែលសូមឲ្យពួកគេពាក់ឧបករណ៍ sensor ជាប់នឹងដៃពេលដែលធ្វើរួមភេទ។ សញ្ញាសំគាល់ត្រូវបានបញ្ចូលទៅក្នុងឧបការណ៍ស្ទង់ល្បឿន ឧបករណ៍វាស់សីតុណ្ហាភាព និងទំនាក់ទំនងនៅលើស្បែកនៅពេលដែលពួកគេបែកញើសនៅលើរាងកាយ។
ដូច្នេះហើយអ្នកជំនាញអាចធ្វើការវាស់ស្ទង់នូវការប្រើប្រាស់ថាមពលរបស់គូស្នេហ៍ទាំងនោះនៅពេលដែលពួកគេចំណាយពេលដើម្បីប្រតិបត្តិការណ៍។ តែទោះជាយ៉ាងណាក៏ដោយអ្នកស្មគ្រ័ចិត្តត្រូវតែហាត់ប្រាណឲ្យបាន ៣០ នាទី ដើម្បីផ្តល់ព័តមានអំពីកាឡូរីដែលពួកគេបានប្រើប្រាស់ សម្រាប់ធ្វើការប្រៀបធៀបគ្នា។ បន្ទាប់មកពួកគេអាចត្រឡប់ទៅផ្ទះវិញដោយពាក់ឧបករណ៍ដែលអ្នកស្រាវជ្រាស្នើរសុំនៅពេលមានការរួមភេទ។
លទ្ធផលបង្ហាញថាបុរសប្រើប្រាស់ថាមពលក្នុងការរួមភេទច្រើនជាងស្ត្រី ហើយកម្រិតមធ្យមនៃពេលវេលាក្នុងការរួមភេទ បុរសប្រើប្រាស់អស់ ១០១ កាឡូរី ឬ ៤,២ កាឡូរីក្នុងមួយនាទីខណៈដែលពួកគេទន់ខ្សោយកំលាំងបញ្ឍប់ត្រឹម ៦៩,១ កាឡូរី ឬ ៣.១ កាឡូរី។
អ្នកវិទ្យាសាស្ត្រក៏បានផ្សព្វផ្សាយព័តមាន និងអាំងតង់ស៊ីតេថាមពលផងដែរថា នៅក្នុងរយៈ ៣០ នាទីដែលបុរសធ្វើការសាកល្បងរត់ហាត់ប្រាណគឺប្រើ ២៧៦ កាឡូរី ឬ៩,២ កាឡូរីក្នុងមួយនាទី និងសម្រាប់ស្ត្រីគឺប្រើអស់ ២១៣ កាឡូរី ឬ ៧.១ កាឡូរីក្នុងមួយនាទី។ នេះបញ្ជាក់ឲ្យឃើញថាការរួមភេទអាចដុតបំផ្លាញ់ជាតិកាឡូរីមានប្រសិទ្ធិភាពតិចជាការរត់ហាត់ប្រាណ។
ប៉ុន្តែទោះជាយ៉ាងណាអ្នកវិទ្យសាស្ត្រនៅតែជឿថា ការរួមភេទត្រូវបានចាត់ទុកជាការហាត់ប្រាណមួយដ៏សំខាន់នៅក្នុងសក្ខណ្ឌសមរម្យ ពីព្រោះការហាត់ប្រាណទាំងបុរស នារីអាចដុតបំផ្លាញ់កាឡូរីច្រើនក៏ពិតមែន តែត្រូវចំណាយពេល និងប្រាក់កាសផងដែរ៕
មតិយោបល់