ព័ត៌មានជាតិ

នាយក​ប្រតិបត្តិ Acer នឹង​ចាកចេញ​នៅ​ចុងឆ្នាំ​នេះ​

​លោក J.T Wang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ Acer បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​តាមរយៈ​អ៊ី​មេ​ល​ថា លោក នឹង​លាឈប់​ពី​តំណែង​នៅ​ចុងឆ្នាំ ២០១៣​។​
​សារព័ត៌មាន CNET បាន​ចុះផ្សាយ​ថា នៅ​ក្រោយ​ពេល​លោក J.T Wang លាឈប់ ក្រុមហ៊ុន Acer នឹង​តែងតាំង​លោក Jim Wong ជា​ប្រធាន​ក្រុមហ៊ុន ឲ្យ​ឡើងកាន់​តំណែង​នាយក​ប្រតិបត្តិ ដោយ​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១​ខែ​មករា​។​
jtwang-ohno
​នៅក្នុង​សេចក្ដីប្រកាស​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នោះទេ ប៉ុន្តែ​បើ​តាម​ការ​ឲ្យដឹង​ពី​ប្រភព​ខាងក្រៅ​បានបញ្ជាក់​ថា ដោយសារតែ​ប្រាក់ចំណូល​របស់ Acer ធ្លាក់ចុះ​ជា​លំដាប់ ដូច្នេះហើយ​ទើប​លោក Wang សម្រេចចិត្ត​លាឈប់​តែម្ដង ព្រោះ​គាត់​ដឹកនាំ​មិន​ជោគជ័យ​៕​

មតិយោបល់