ព័ត៌មានជាតិ

អាល្លឺម៉ង់​ស្នើរ​ឲ្យ​ទូត​អង់គ្លេស​ធ្វើ​ការបកស្រាយ​លើ​ការធ្វើ​ចារកម្ម​របស់ខ្លួន​

​ទីក្រុង​ប៉េកាំង (06/11/13) ៖​ប្រភព​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​បានឲ្យដឹង​ថា​ប្រទេស​អាល្លឺម៉ង់​ថ្មីៗ​នេះ​បាន​ស្នើរ​សុំឲ្យ​ស្ថានទូត​អង់គ្លេស​ប្រចាំ​ទីក្រុង​ប៊ែ​កឡាំង​ធ្វើ​ការបកស្រាយ​និង​ពន្យល់​ពី​មូលហេតុ​ដែល​ខ្លួន​បាន​ធ្វើការ​លួ​ចលបយកការណ៍​ពី​ប្រទេស​អាល្លឺម៉ង់​។​
british_embassy_be_2724277b
​កាសែត UK newspaper ជា​កាសែត​ឯករាជ្យ​មួយ​បាន​សរសេរ​អត្ថបទ​មួយ​ដែល​និយាយ​ថា​រដ្ឋាភិបាល​ប្រទេស​អង់គ្លេស​បាន​ដំណើរការ​ស្ថានីយ​ប្រតិបត្តិការ​ស្តាប់​សម្លេង​មួយ​កន្លែង​នៅក្នុង​ទីក្រុង​ប៊ែក​ឡាំង​ជាមួយ​នឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ​ដែល​បាន​បំពាក់​ទៅ​នឹង​ដំបូល​របស់​អគារ​ស្ថានទូត​របស់ខ្លួន​។​ហើយ​ក្នុង​អត្ថបទ​នោះ​ទៀត​ក៏​បាន​និយាយ​ថែម​ទៀត​ថា​ឧបករណ៍​ដ៏​ទំនើប​នេះ​វា​មាន​សមត្ថភាព​អាច​ចាប់​យក​ការនិយាយ​គ្នា​តាម​ទូរស័ព្ទ​និង​តាមរយៈ​ការទំនាក់ទំនង​គ្នា​ផ្សេង​ទៀត​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​។​

​អាល្លឺម៉ង់​បាន​បញ្ជាក់ថា​ការ​លួច​យក​ព័ត៌មាន​សម្ងាត់​នានា​របស់​អង់គ្លេស​មិនមែន​ជា​ការ​បំពេញបេសកកម្ម​ការទូត​នៅ​ប្រទេស​ខ្លួន​នោះទេ​ហើយ​វា​ក៏​អាច​ចាត់ទុកថា​ជា​អំពើ​រំលោភ​បំពាន​លើ​ច្បាប់​អន្តរជាតិ​ផងដែរ​។​អាល្លឺម៉ង់​នៅតែ​បន្ត​ការរង​ចាំ​របស់​ខ្លួន​លើ​ការបកស្រាយ​របស់​អង់គ្លេស​មក​ទល់​ពេល​នេះ​៕​

មតិយោបល់