ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបស្លាកលេខ ភ្នំពេញ 2AU-1263 ត្រូវម៉ូតូបុក បណ្ដាលឲ្យរងរបួសពីរនាក់ប្ដីប្រពន្ធ

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកបញ្ឆិតរថយន្តស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AU-1263 បណ្ដាលឲ្យរងរបួសពីរនាក់ប្ដីប្រពន្ធ និងម៉ូតូខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៦A នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

កើតហេតុនៅវេលាម៉ោង ១ និង ៥៦នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់