ភ្នំពេញ: បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅនឹងដើមឈើក្នុងដីឡូតិ៍មួយកន្លែង ដោយសារមានជំងឺប្រចាំកាយ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបរិវេណដីឡូដិ៍ទុកចោលមួយកន្លែង តាមបណ្តោយផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បុរសដែលចងកសម្លាប់ខ្លួននោះមានឈ្មោះ ឃឹម ផាន់ណា អាយុ៣០ឆ្នាំ មានមុខរបរនៅផ្ទះមានប្រពន្ធឈ្មោះ គឹម តំសត់ អាយជាង៣០ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រ នឹងមានកូនស្រីអាយុ៩ឆ្នាំ នៅក្នុងបន្ទុកអ្នកទាំង៣នាក់ ស្នាក់នៅភូមិកើតហេតុខាងលើ ។
តាមប្រភព័ត៌មាននៅកន្លែងកើតបានអោយដឹងថា នៅមុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋបានដើរកាត់ក្នុងដីឡូដិ៍ទៅទិញម្ហូប ស្រាប់តែប្រទះឃើញបុរសខាងលើចងកសម្លាប់ខ្លួន នៅលើដើមអំពិលមួយដើម ភ្លាមៗនោះក៏ស្រែកឆោឡោ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើយហេតុ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលរដ្ឋាន ចុះមកកន្លែងកើតហេតុ ហើយរាយការណ៍ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច្ឆ័យរួចរាល់ហើយឋបានបញ្ជក់ថាបុរសខាងលើ ពិតជាចងកសម្លាប់ខ្លួនដោយខ្លួនឯង ពិតប្រាកដកមែន ហើយបានប្រគល់សពទៅអោយក្រុមគ្រួសារ យកទៅបុណ្យតាមប្រពៃណី ៕





មតិយោបល់