ជាមួយនឹងរាងរូបរាងផ្សេងគ្នា ជាមួយនឹងសត្វសមុទ្រ ដែលគេពុំធ្លាប់ស្គាល់កន្លងមក នោះគឺត្រីចម្លែក ដែលមានចង្កូមពីរ ដែលដុះលយទៅមុខ និងក្បាលធំ កន្ទុយតូច ត្រូវបានគេរកឃើញ នៅសមុទ្រ Borneo ។
អ្នកនេសាទ Sapar Mansor អាយុ ៤៣ ឆ្នាំ ដែលរស់នៅ Taman Ceria ក្នុងប្រទេសម៉ាឡេស៊ី ជាអ្នកចាប់បាន ។ នាង Permyjaya ដែលត្រូវជាប្រពន្ធរបស់អ្នកនេសាទ បាននិយាយថា ត្រីចម្លែកនេះត្រូវបានចាប់បាននៅ លើទឹកដីប្រទេសម៉ាឡេស៊ី ។នេះ ជាលើកដំបូងហើយ ដែលអ្នកនេសាទ Sapar Mansor ប្រទះឃើញត្រីចម្លែក និងកម្រ ក្នុងរយៈពេល ១ ឆ្នាំកន្លងមក។
ដោយសារតែ មានចង្កូម និងក្បាលធំ កន្ទុយតូច ត្រីប្រភេទនេះ ត្រូវបានអ្នកភូមិដាក់ឈ្មោះថា ជាត្រី Armour Fish ។ ត្រីនេះដែរ ត្រូវបានប្រពន្ធរបស់ Sapar Mansor ឆ្អើរទុក ធ្វើជារបស់តាំងនៅក្នុងផ្ទះ ហើយគិតថានេះជាអំណោយព្រះជាម្ចាស់ ដូច្នេះគាត់ខំថែរក្សាវាទុក ៕

មតិយោបល់