ព័ត៌មានជាតិ

រថយន្តដែលបើកបញ្ច្រាស់ទិស ឈប់ចតល្មើសនឹងស្លាកសញ្ញា ត្រូវរថយន្តស្ទូចទៅ….

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង០០នាទីព្រឹក ដល់ម៉ោង ៨និង០០នាទី បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារងិនអាន ហៅផ្សារទំនប់ក្រុមរថយន្តស្ទូចល្បាតរៀបចំសណ្តាប់ធ្នាប់ផ្លូវជាតិលេខ០៥ (ខាងជើងស្ពានជ្រោយចង្វា) ផ្លូវលេខ៩៣ ផ្លូវព្រះស៊ីសុវត្ថិ ផ្លូវលេខ១៣ មហាវិថីព្រះមុន្នីវង្សចុះសហការជាមួយគណ:បញ្ជាការខណ្ឌដូនពេញ ផ្លូវលេខ៥១ នឹងពេលល្ងាចបានចុះរៀបចំសណ្តាប់ធ្នាប់ នៅមុខណាហ្គាវើល ចំពោះរថយន្ដដែលឈប់ចតនៅលើផ្លូវសួនច្បារសម្តេចហ៊ុនសែន ដែលល្មើសនឹងស្លាកសញ្ញាហាមចត បើកបរបញ្ច្រាស់ទិសឈប់ចតកន្លែងរថយន្តក្រុងដោយបញ្ជូនរថយន្តចំនួន ០២គ្រឿងទៅរក្សារទុកនៅការិយាល័យ៕

មតិយោបល់