ព័ត៌មានជាតិ

ប្រ​ភេ​ទ​​ស​ត្វ​ត្រី​​ដែ​ល​រ​ស់​នៅ​ក្នុ​ង​ទឹ​ក​​ទាំ​ង​ ​១​០​ ​ធំ​ៗ​ ​ដែ​ល​ចា​ប់​បា​ន​នៅ​លើ​ពិ​ភ​ព​លោ​ក​​​

ប្រភេទ​សត្វ​ត្រី​ក្នុងទឹក ​ដែលមានទំហំធំៗ ក៏បាន​ក្លាយជាចំណាប់អារម្មណ៍របស់អ្នកនេសាទ និងទស្សនានៅជុំវិញពិភពលោក ដែលចង់ដឹងចង់ឭថា វា​យ៉ាងម៉េចនោះ​ ។ នៅខាង​ក្រោមនេះដែរជា​ប្រភេទ​សត្វ​រស់នៅក្នុងទឹក ទាំង ១០ ដែលធំៗ ក្នុងជំពូកផ្សេងគ្នា​ ៖
១. សត្វបង្កង​ដែលមាន ទម្ងន់ ២៧ ផោន ប្រហែល ១២ គីឡូក្រាម ​ដែលគេចាប់បាននៅ សមុទ្រ Maine ​ដែល​មានទំហំ​ស្មើនិង កុមារអាយុ ៣ ឆ្នាំ​។​
https://i1272.photobucket.com/albums/y389/domneng/Ailya/Topfish4_zps25ecc85d.jpg
២. ត្រីឆ្លាំង​ដែលចាប់បាននៅក្នុងប្រទេសថៃ​ ដែលមានប្រវែង ៩ ហ្វីត ស្មើនិង ២៧៤ សង់ទីម៉ែត្រ​។
https://i1272.photobucket.com/albums/y389/domneng/Ailya/Topfish9_zps5bf2fbea.jpg
៣.ត្រី​បបែល ​ដែលមានទំហំចាប់បាននៅក្នុងប្រទេសថៃ ដែលមាន​ទម្ងន់ ៥៦៤ ផោន ​ស្មើនិង ២៥៦ គីឡូក្រាម ​ហើយ​ចាប់វា​ពីទឹក​ដោយប្រើពេល ៩០ នាទី​។​
https://i1272.photobucket.com/albums/y389/domneng/Ailya/Topfish3_zpscf9d89cd.jpg
៤.ត្រីសាមុន​ធំបំផុត ដែលចាប់បាននៅរដ្ឋ​កាលីហ្វ័រញ៉ា មានប្រវែង ៥១ អ៊ីង ទម្ងន់ ៨៨​ ផោន ប្រហែល ៤០ គីឡូក្រាម​។​
https://i1272.photobucket.com/albums/y389/domneng/Ailya/Topfish2_zps4dcdea66.jpg
៥.ត្រីមឹក ​ធំបំផុតដែលចាប់បាន នៅសមុទ្រ Arctic មានទម្ងន់ ១០៨៩ ផោន ប្រហែលជា ៤៩៤ គីឡូក្រាម មានប្រវែង ៦ ម៉ែត្រ​ ។​
https://i1272.photobucket.com/albums/y389/domneng/Ailya/Topfish5_zpsaa43a187.jpg
៦.ត្រីច្រមុះស្រួច ​ធំបំផុត ​ដែលចាប់បាននៅ ហាវ៉ៃ ក្នុងឆ្នាំ ១៩៨៤ មានទម្ងន់ ១៦៥៦ ផន ប្រហែល ៧៥១ គីឡូក្រាម​ មានប្រវែង ១៧ ហ្វីត ។​
https://i1272.photobucket.com/albums/y389/domneng/Ailya/Topfish10_zpsf89c973c.jpg
៧. ត្រី Sea Bass ដែលធំជាងគេបំផុត ដែលចាប់បាននៅរដ្ឋ​កាលីហ្វ័រញ៉ា​ មានទម្ងន់ ៤០០ ផោន ប្រហែល ១៨១ គីឡូក្រាម​។​
https://i1272.photobucket.com/albums/y389/domneng/Ailya/Topfish7_zpsa77c92c4.jpg
៨.ក្តាម​សមុទ្រ​ដ៏ធំផុត ដែលចាប់បាននាភាគខាង​នៃមហាសមុទ្រ​ប៉ាស៊ីហ្វិច មានទម្ងន់ ៣៣ ផោន ប្រហែល ១៥ គីឡូក្រាម​។​
https://i1272.photobucket.com/albums/y389/domneng/Ailya/Topfish6_zps8e7ff3b6.jpg
៩. ឆ្លាមដ៏ធំបំផុត ដែលចាប់បាននៅ Mediterranean មានប្រវែង ២៣ ហ្វូត ។​
https://i1272.photobucket.com/albums/y389/domneng/Ailya/Topfish1_zps00fbbd1b.jpg
១០.​ត្រី Alligator Gar ដែលចាប់បាននៅ រដ្ឋតិចសាស មានទម្ងន់ ២៣០ ផោនប្រហែល ១០៤ គីឡូក្រាម​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/Topfish8_zps88a9897e.jpg

មតិយោបល់