ព័ត៌មានជាតិ

ប្រធាន​ហិរញ្ញវត្ថុ IBM នឹង​ចូល​និវត្តន៍​នៅ​ចុង​ខែ​ធ្នូ​

​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ធំ​មួយ​របស់​អាមេរិក International Business Machines (IBM) បាន​ប្រកាស​ជា​ផ្លូវការ​ថា លោក Mark Loughirdge ដែល​ជា​ប្រធាន​ហិរញ្ញវត្ថុ​របស់​ខ្លួន​នៅ​ចូល​និវត្តន៍​នៅ​ខែក្រោយ​។​
markloughbridgeibm091211101pop
​សេចក្ដីប្រកាស​នេះ​ត្រូវ​បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បន្ទាប់​ពី​ទីផ្សារ​ភាគហ៊ុន​របស់ IBM ធ្លាក់ចុះ​បន្តិច​បន្តូច តែ​វា​មិនមែន​ជា​បញ្ហា​ចោទ​សម្រាប់​ក្រុមហ៊ុន​មួយ​នេះ​នោះ​ទេ​។​

​លោក Mark Loughirdge បាន​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​កុំព្យូទ័រ​នេះ តាំងពី​ឆ្នាំ ១៩៧៧ ពោល​គឺ​ជាង​មួយ​ទសវត្ស៍​មកហើយ ហើយ​មកដល់ពេលនេះ គាត់​ក៏​មាន​វ័យ ៦០​ឆ្នាំ​ផង​ដែរ​។ ក្រោយ​ពេល​គាត់​ចូលនិវត្តន៍ ក្រុមហ៊ុន IBM បាន​ជ្រើសរើស​លោក Martin Schroeter ដែល​ជា​ប្រធាន​ហិរញ្ញវត្ថុ​សកល​ឲ្យ​កាន់​តំណែង​នេះ​ជំនួស​លោក Loughirdge នៅ​ថ្ងៃ​ទី​០១​ខែ​មករា ឆ្នាំក្រោយ ព្រោះថា លោក Loughirdge នឹង​ចូល​និវត្តន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ ២០១៣៕​

មតិយោបល់