ព័ត៌មានជាតិ

វីរៈបុរស​ពាក់​ទ្រនាប់ជើង​ដែក​ទម្ងន់ ៤០៥ គីឡូ​ក្រោម​

​ចិន​៖​ការដើរ​ដោយ​ពាក់​ទ្រនាប់ជើង​ដែល​មាន​ទម្ងន់​ធ្ងន់​គឺមាន​ផលវិបាក​ណាស់​នៅ​ក្នុង​ការធ្វើដំណើរ ប៉ុន្តែ​លោក Zhang Fuxing វ័យ ៥១​ឆ្នាំ​រស់នៅ​ក្នុង​ទីក្រុង Tangshan ខេត្ត Hebei ប្រទេស​ចិន នៅតែ​ពាក់​ទ្រនាប់ជើង​ដែក​ដែល​មាន​ទម្ងន់​ធ្ងន់​ទៅ​ណា​មក​ណា​ជា​រៀងរាល់ថ្ងៃ​។ លោក Zhang បាន​ចំណាយពេល ៧ ឆ្នាំ​ក្នុង​ការផលិត​ទ្រនាប់ជើង​ដែក ដែល​មាន​ប្រវែង ៣០ សង់ទីម៉ែត្រ និង​ទទឹង ២០ សង់ទីម៉ែត្រ​។ ពីដំបូង​ទ្រនាប់ជើង​នេះ​មាន​ទម្ងន់​ត្រឹម​តែ ៧០ គីឡូ​ក្រោម​តែប៉ុណ្ណោះ បន្ទាប់​ពី​ការសាកល្បង​រួច​មក​ឃើញ​ថា​វា​មាន​ភាពងាយស្រួល លោក Shang ក៏​បាន​ប្តេជ្ញាចិត្ត​ដើម្បី​កំណត់​គោលដៅ​សារជាថ្មី​។ ពេលនេះ​ទ្រនាប់ជើង​របស់គាត់​មាន​កម្ពស់ ៤០ សង់ទីម៉ែត្រ និង​ទម្ងន់ ៤០៥ គីឡូ​ក្រោម ប្រហែល​ជា​ស្មើ​៧​ដង​នៃ​ទម្ងង់​រាងកាយ​របស់គាត់​។ លោក Zhang បាន​និយាយថា​ជា​រៀងរាល់​ព្រឹក​គាត់​ហាត់​ដើរ ២០ នាទី ហើយ​ក្រោយពី​បាន​ហាត់​ដើរ​យ៉ាង​ស្ទាត់ជំនាញ​រួច​មក​គាត់​បាន​រៀបចំ​ផែនការ​ដើម្បី​ឲ្យ​អង្គការ​ពិភព​លោក​បាន​ដឹង​នឹង​ជាប់​នៅក្នុង​កំណត់ត្រា​ពិភពលោក​៕​
Shoe

មតិយោបល់