ព័ត៌មានជាតិ

ព្យុះ​ទី​ហ្វុងដ៏​ខ្លាំង​បំផុ​តដែល​មក​ដល់​ហ្វីលីពីន​អាច​ធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាជន​១២​លាន​នាក់​

​ខ្យល់ព្យុះ​មួយ​ក្នុងចំណោម​ខ្យល់ព្យុះ​ផ្សេង​ទៀត​ដែល​ត្រូវបាន​ជឿជាក់ថា​ជា​ខ្យល់ព្យុះ​មាន​កម្លាំង​ខ្លាំងក្លា​បំផុត​មិន​ធ្លាប់​មាន​កាលពី​មុន​បាន​ឆក់យក​ជីវិត​ប្រជាជន​ហ្វី​លី​ពី​ន​៤​នាក់​ហើយ​មកទល់ពេលនេះ​ជាមួយនឹង​ល្បឿន​ជិត​៣២០​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង​។​
Typhoon1
​វា​បាន​បោកបក់​ឲ្យ​បាក់​ផ្នែក​ខ្លះ​នៃ​អគារ​មួយ​ចំនួន​ធ្វើឲ្យ​មាន​ការបា​កដី​នៅ​តាម​បណ្តាល​តំបន់​កណ្តាល​នៅ​ប្រទេស​ដែន​កោះ​មួយ​នេះ​។​មន្ត្រី​អ្នកនាំពាក្យ​បាន​និយាយថា​មនុស្ស​១២​លាន​នាក់​អាច​ប្រឈម​មុខ​នឹង​ការគ្រោះថ្នាក់​ប៉ុន្តែ​មាន​ការកំណត់​ព្រោះថា​ល្បឿន​លឿន​នៃ​ព្យុះ​មួយ​នេះ​អាច​ធ្វើឲ្យ​ពេលវេលា​នៃ​ការ​បោកបក់​កាន់តែ​ខ្លី​។​

​ភ្លើងអគ្គិសនី​ទំនាក់ទំនង​និង​ផ្លូវ​តូច​ធំ​ជា​ច្រើន​ខ្សែ​ត្រូវបាន​កាត់ផ្តាច់​ហើយ​ទីក្រុង​ធំ​ទី​ពីរ​របស់​ភី​លី​ពី​ន​ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២​លាន​នាក់​ក៏​ត្រូវ​ទទួល​ការរង​ការខូចខាត​ខ្លាំង​ដែរ​នៅពេលដែល​កម្រិត​ព្យុះ​នៅ​មិនទាន់​បាន​ឡើង​ដល់​កម្រិត​កំពូល​ផង​៕
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

​ប្រភព​៖ BBC​

មតិយោបល់