ចិន៖តាមប្រភពព័ត៌មានបរទេសមួយដែលចុះផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆកា ឆ្នាំ ២០១៣ បានឲ្យដឹងថា មានករណីសោកនាដកម្មមួយបានកើតមានឡើងក្នុងទីក្រុង Fuzhou ប្រទេសចិន ដោយប្ដីកំណាចម្នាក់បានសម្លាប់ប្រពន្ធខ្លួនឯង។
ប៉ូលិសបាននិយាយថា អ្នកស្ត្រី Zheng បានទៅធ្វើការជាកម្មករនៅប្រទេសសិង្ហបុរីកាលឆ្នាំមុន និងបានត្រឡប់មកផ្ទះវិញនៅខែកក្តដា។ ទោះបីជាយ៉ាងណាប្ដីរបស់អ្នកស្ត្រី Zheng សង្ស័យថានាងធ្វើជាស្រីពេស្យាចារនៅប្រទេសសិង្ហបុរី ហើយតែងតែចោទសួរគាត់ជារឿយៗ។
បើតាមសំដីរបស់សាច់ញាតិបន្ថែមថា អ្នកស្ត្រី Zheng តែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ ប៉ុន្តែពួកគេមិននឹកស្មានថាមានករណីឃាតកម្មនេះកើតមានឡើយ។ រហូតដល់ថ្ងៃទី ៤ ខែវិច្ឆកា នាងបានឈ្លោះគ្នាម្តងទៀត នៅពេលដែលប្តីរបស់នាងស្រវឹង ហើយក៏មានឃាតកម្មនេះកើតឡើងតែម្តង៕

មតិយោបល់