ព័ត៌មានជាតិ

អាវុធហត្ថឃាត់រថយន្តមួយគ្រឿងរកឃើញត្រីប្រភេទកម្រជាង២០០គីឡូ នៅរតនៈគិរី

រតនគិរី: កាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី កម្លាំងមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តរតនគិរីចំនួន២នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី មឿង មិត្ត អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ សហការជាមួយកម្លាំងជំនាញជលផលខេត្តបានធ្វើការឃាត់រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវៀតណាមមួយគ្រឿង។
យោងតាមរបាយការណ៍ពីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ក្រោយពីកម្លាំងសមត្ថកិច្ចបានឆែកឆេរនិងត្រួតពិនិត្យក៏ប្រទះឃើញមាន ត្រីត្រសក់ប្រភេទកម្រចំនួន ១២ក្បាល មានទម្ងន់១៨៥ គីឡូក្រាម និងបបែល ប្រភេទកម្រចំនួន ១ក្បាល មានទម្ងន់ ២១ គីឡូក្រាមផងដែរ។

បច្ចុប្បន្ន វត្ថុតាងបានប្រគល់ជូនសមត្ថកិច្ចជំនាញជលផលនៃមន្ទីរកសិកម្មខេត្តរតនគីរីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់