ព័ត៌មានជាតិ

គ្រូល្មោភ​កាម​ស្ទាប់​អង្អែ​ជើង​សិស្ស​ម្តង​ម្នាក់​មុន​ពេល​រៀន​

បើយោងតាមគេហទំព័រ​បរទេស​មួយ​ដែល​ចុះ​ផ្សាយ​នៅថ្ងៃ​ទី ​១០​ ខែ​ វិច្ឆកា​ ឆ្នាំ ២០១៣ បាន​ឲ្យ​ដឹង​ថា​ គ្រូប​ង្រៀន​សាលា​បឋម​សិក្សា​មួយ​ ត្រូវ​បាន​ចាប់ខ្លួន​ និង​ផ្អាក​បង្រៀន​ បន្ទាប់​ពី​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បង្ខំ​ឲ្យ​កូន​សិស្ស​របស់​ខ្លួន​លេង​ល្បែង​មិន​សមរម្យ។​

ករណីដ៏ស្មោគគ្រោកនេះបានកើតមានឡើងនៅក្នុងប្រទេស​អង់​គ្លេស​ ត្រូវ​បាន​កុមារ​បួន​នាក់​ បាន​ផ្ញើ​លិខិត​ជូនអាជ្ញា​ធ​រ ដើម្បី​​បង្ហាញ​​ពី​មុខ​មាត់​ពិត​របស់​គ្រូប​ង្រៀន​រូប​នោះ។

មាតាបិតារបស់សិស្សទាំងបួននាក់ត្រូវបានភ្ញាក់ផ្អើលជាខ្លាំង​ នៅ​ពេល​ដែល​ប៉ូលិស​ចាត់​វិធាន​ការ​អំពី​បញ្ហា​នេះ​។ បើ​យោង​ទៅ​តាម​លិខិត​ដែល​ក្មេង​ទាំង​បួន​នាក់​នោះ​ផ្ញើ​មក​អាជ្ញាធរ​បញ្ជាក់​ថា​ លោក​គ្រូ​របស់​ពួក​គេ​តែង​តែ​ចំណាយ​ពេល​ដើម្បី​អង្អែ​ជើង​កូន​សិស្ស​ទាំង​អស់​ខណៈ​ពេល​អង្គុយ​។​ បន្ទាប់​មក​ត្រូវ​បាន​បង្ខំឲ្យ​ទៅ​លេង​ល្បែង​ និង​រើស​យក​កាត​មួយ​ដែល​បាន​សរសេរ​ថា “រសើប​ ឬ​ ចង់​ក្រដាស​”។ ​សិស្ស​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​នេះ​ ហើយ​ពួក​គ្មាន​អារម្មណ៍​សប្បាយ​ដើម្បី​លេង​ល្បែង​នេះ​ទេ​។​

អាណាព្យាបាលរបស់សិស្សបាននិយាយថា ពួកគាត់​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​កូន​របស់​ពួក​គាត់​ព្រោះ​ក្មេង​ទាំង​នោះ​មិន​ទាន់​យល់​អំពី​គោល​បំណង​នៃ​ល្បែង​នោះ​ឡើយ​។ ​បន្ទាប់​ពីបាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​រវាង​អាណាព្យាបាល​ និង​សាលា​រួច​មក​ ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ និង​ត្រូវ​ផ្អាក​បង្រៀន​ផង​ដែរ​៕​

child

មតិយោបល់